លុះនៅពេលពេត្រុសចូលទៅ កូនេលាសក៏ទទួលគាត់ ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។
ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។
ពេលលោកពេត្រុសចូលទៅ លោកកូនេលាសក៏ចេញមកទទួល ហើយក្រាបចុះនៅទៀបជើងរបស់លោក។
ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។
កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់
ពេលពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះដល់ជើងគាត់។
រីឯខ្ញុំព្រះបាទវិញ អាថ៌កំបាំងនេះត្រូវបានបើកសម្ដែងដល់ខ្ញុំព្រះបាទ មិនមែនដោយព្រោះខ្ញុំព្រះបាទមានប្រាជ្ញាជាងមនុស្សរស់ទាំងអស់ទេ គឺដើម្បីឲ្យការកាត់ស្រាយនេះបានជ្រាបដល់ព្រះរាជា និងឲ្យព្រះករុណាជ្រាបគំនិតនៃព្រះទ័យរបស់ព្រះករុណាប៉ុណ្ណោះ។
ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ក្រាបព្រះភក្ត្រដល់ដីថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យថ្វាយតង្វាយ និងគ្រឿងក្រអូបដល់គាត់។
ពួកអ្នកដែលនៅក្នុងទូកក៏ថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះមែន!”។
ពេលនោះ មើល៍! មានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គទូលថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។