បន្ទាប់មក ពួកគេក៏ចាប់ឆ្នោតឲ្យពីរនាក់នោះ ហើយឆ្នោតត្រូវលើម៉ាត់ធាស ដូច្នេះគាត់ក៏ត្រូវបានរាប់បញ្ចូលជាមួយសាវ័កទាំងដប់មួយនាក់៕
កិច្ចការ 1:23 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេបានលើកឈ្មោះពីរនាក់ គឺយ៉ូសែបដែលគេហៅថាបារសាបាសផងយូស្ទុសផង និងម្នាក់ទៀតគឺម៉ាត់ធាស។ Khmer Christian Bible ដូច្នេះពួកគេក៏ជ្រើសរើសមនុស្សពីរនាក់ គឺលោកម៉ាត់ធាស និងលោកយ៉ូសែបដែលហៅថា បារសាបាស ឬយូស្ទុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏តម្រូវពីរនាក់ គឺយ៉ូសែប ដែលហៅថាបារសាបាសផង យូស្ទុសផង និងម្នាក់ទៀតគឺ ម៉ាត់ធាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបាននាំសិស្ស*ពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏ដំរូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ នឹងម៉ាត់ធាស១ អាល់គីតាប គេបាននាំសិស្សពីរនាក់មក ម្នាក់ឈ្មោះយូសុះហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។ |
បន្ទាប់មក ពួកគេក៏ចាប់ឆ្នោតឲ្យពីរនាក់នោះ ហើយឆ្នោតត្រូវលើម៉ាត់ធាស ដូច្នេះគាត់ក៏ត្រូវបានរាប់បញ្ចូលជាមួយសាវ័កទាំងដប់មួយនាក់៕
ពេលនោះ ពួកសាវ័ក ពួកចាស់ទុំ និងក្រុមជំនុំទាំងមូល យល់ឃើញថាគួរតែជ្រើសរើសមនុស្សពីចំណោមពួកគេ ចាត់ឲ្យទៅអាន់ទីយ៉ូកជាមួយប៉ូល និងបារណាបាស។ គេបានចាត់យូដាសដែលហៅថាបារសាបាស និងស៊ីឡាស ពីរនាក់នេះជាអ្នកដឹកនាំក្នុងចំណោមបងប្អូន។