កាឡាទី 3:6 - ព្រះគម្ពីរខ្មែរសាកល ដូចដែល “អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” Khmer Christian Bible ដូចដែលលោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិតដោយសារជំនឿនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំ «បានជឿព្រះ ហើយព្រះអង្គបានរាប់លោកជាសុចរិតដោយសារជំនឿ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក អាល់គីតាប អ៊ីព្រហ៊ីមជឿលើអុលឡោះ ហើយទ្រង់រាប់គាត់ឲ្យបានសុចរិតដោយយល់ដល់ជំនឿនេះ។ |
គឺសម្រាប់យើងដែរ។ យើងដែលជឿទុកចិត្តលើព្រះអង្គដែលលើកព្រះយេស៊ូវព្រះអម្ចាស់នៃយើងឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នឹងត្រូវបានរាប់ជាសុចរិត។
ដូច្នេះ បទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” លោកក៏ត្រូវបានហៅថា “មិត្តសម្លាញ់របស់ព្រះ”។