ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
១ របា‌ក្សត្រ 1

ចាប់​ពី​លោក​អ័ដាម​រហូត​ដល់​លោក​អ័ប្រា‌ហាំ

1 អ័ដាម សេត អេណុស

2 កៃណាន ម៉ាលេ‌លាល យ៉ារេឌ

3 ហេណុក មធូ‌សាឡា ឡាមេក

4 ណូអេ សិម ហាំ និង​យ៉ាផែត។

5 កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស

6 កូន​របស់​កូមើរ គឺ​អាស‌ក្នាស រីផាត និង​តូកាម៉ា។

7 កូន​របស់​យ៉ាវ៉ាន គឺ​អេលី‌សា តើស៊ីស គីទីម និង​រ៉ូដា‌នីម។

8 កូន​របស់​ហាំ គឺ​គូស មីស‌រ៉ែម ពូត និង​កាណាន

9 កូន​របស់​គូស គឺ​សេបា ហាវី‌ឡា សាប‌តា រ៉ាម៉ា និង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់។

10 ឯ​គូស បង្កើត​នីមរ៉ូឌ ជា​អ្នក​ទី​មួយ​ដែល​មាន​អំណាច​នៅ​ផែនដី។

11 មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណា‌មីម ពួក​លេហា‌ប៊ីម ពួក​ណាប‌ធូ‌ហ៊ីម

12 ពួក​ប៉ាទ្រូ‌ស៊ីម និង​ពួក​កាស​លូហ៊ីម (សាសន៍​នោះ​បង្កើត​ពួក​ភីលី‌ស្ទីន) និង​ពួក​កាប់​ថោរីម។

13 កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត

14 ហើយ​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកា‌ស៊ី

15 ពួក​ហេវី ពួក​អើគី ពួក​ស៊ីនីត

16 ពួក​អើវ៉ា‌ឌីត ពួក​សេម៉ា‌រីត និង​ពួក​ហាម៉ា‌ធីត។

17 កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និង​មែសេក។

18 អើប៉ាក់‌សាឌ​បង្កើត​សេឡា សេឡា​បង្កើត​ហេប៊ើរ។

19 ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាលេក (ព្រោះ​នៅ​ជំនាន់​អ្នក​នោះ ផែនដី​បាន​បែក​ពី​គ្នា) ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន។

20 យ៉ុក‌ថាន​បង្កើត​អាល់‌ម៉ូដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា

21 ហាដូ‌រ៉ាម អ៊ូសាល ឌីកឡា

22 អេបាល អ័ប៊ី‌ម៉ែល សេបា

23 អូភារ ហាវីឡា និង​យ៉ូបាប់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​យ៉ុកថាន។

24 សិម អើប៉ាក់‌សាឌ សេឡា

25 ហេប៊ើរ ផាលេក រេហ៊ូវ

26 សេរូក ណាឃរ ថេរ៉ា

27 និង​អាប់រ៉ាម គឺ​ជា​អ័ប្រា‌ហាំ។

ចាប់​ពី​លោក​អ័ប្រា‌ហាំ​រហូត​ដល់​លោក​យ៉ាកុប

28 ឯ​កូន​របស់​លោក​អ័ប្រា‌ហាំ គឺ​អ៊ីសាក និង​អ៊ីស‌ម៉ា‌អែល។

29 នេះ​ជា​កូន​ចៅ​របស់​គេ​ត​រៀង​ទៅ គឺ​នេបា‌យ៉ូត ជា​កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម

30 មីស‌ម៉ា ឌូម៉ា ម៉ាសា ហាដាឌ ថេម៉ា

31 យេធើរ ណាភីស និង​កេតម៉ា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ៊ីស‌ម៉ា‌អែល។

32 ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អ័ប្រា‌ហាំ នាង​បង្កើត​បាន​ស៊ីម‌រ៉ាន យ៉ុក‌សាន មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា ឯ​កូន​របស់​យ៉ុក‌សាន គឺ​សេបា និង​ដេដាន់។

33 កូន​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កិទូរ៉ា។

34 លោក​អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក កូន​អ៊ីសាក​គឺ​អេសាវ និង​អ៊ីស្រា‌អែល។

35 កូន​របស់​អេសាវ​គឺ​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ។

36 កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីម‌ណា និង​អាម៉ា‌ឡេក

37 កូន​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។

38 កូន​របស់​សៀរ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសសុន អេស៊ើរ និង​ឌីសសាន។

39 កូន​របស់​ឡូថាន គឺ​ហូរី និង​ហោម៉ាម ឯ​ធីម‌ណា​នាង​ជា​ប្អូន​របស់​ឡូថាន។

40 កូន​របស់​សូបាល គឺ​អាលវ៉ាន ម៉ាណា‌ហាត់ អេបាល សេផូរ និង​អូណាម ឯ​កូន​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ណា។

41 កូន​អ័ណា គឺ​ឌីសសុន កូន​ឌីសសុន គឺ​ហិមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។

42 កូន​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន ហើយ​កូន​របស់​ឌីស‌សាន គឺ អ៊ូស និង​អ័រ៉ាន។

43 ស្តេច​ទាំង​ប៉ុន្មាន​ដែល​បាន​សោយ‌រាជ្យ​នៅ​ស្រុក​អេដុម មុន​ដែល​មាន​ស្តេច​ណា​សោយ‌រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​បេឡា ជា​បុត្រា​បេអ៊រ ហើយ​ទី​ក្រុង​របស់​ទ្រង់​ឈ្មោះ ឌីន‌ហាបា។

44 ពេល​បេឡា​សុគត​ទៅ ព្រះបាទ​យ៉ូបាប់ ជា​បុត្រា​សេរ៉ាស ពី​ក្រុង​បុសរ៉ា បាន​ឡើង​សោយ‌រាជ្យ​ជំនួស។

45 ពេល​យ៉ូបាប់​សុគត​ទៅ ព្រះបាទ​ហ៊ូសាម ពី​ស្រុក​សាសន៍​ថេម៉ាន បាន​ឡើង​សោយ‌រាជ្យ​ជំនួស។

46 ពេល​ហ៊ូសាម​សុគត​ទៅ ព្រះបាទ​ហាដាឌ ជា​បុត្រា​បេដាឌ បាន​ឡើង​សោយ‌រាជ្យ​ជំនួស។ ទី​ក្រុង​របស់​ទ្រង់ ឈ្មោះ​អាវីត គឺ​ស្តេច​នេះ​ហើយ ដែល​វាយ​សាសន៍​ម៉ាឌាន​នៅ​វាល​ស្រុក​ម៉ូអាប់។

47 ពេល​ព្រះបាទហាដាឌ​សុគត​ទៅ ព្រះបាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​សោយ‌រាជ្យ​ជំនួស។

48 ពេល​សាំឡា​សុគត​ទៅ ព្រះបាទ​សូល ជា​អ្នក​ស្រុក​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ នោះ​បាន​ឡើង​សោយ‌រាជ្យ​ជំនួស។

49 ពេល​ព្រះបាទ​សូល​សុគត​ទៅ ព្រះបាទ​បាល-ហាណាន់ ជា​បុត្រា​អ័កបោរ បាន​ឡើង​សោយ‌រាជ្យ​ជំនួស។

50 ពេល​បាល-ហាណាន់​សុគត​ទៅ ព្រះបាទ​ហាដាឌ​បាន​ឡើង​សោយ‌រាជ្យ​ជំនួស។ ទី​ក្រុង​របស់​ទ្រង់​ឈ្មោះ ប៉ាវ ហើយ​មហេសី​ព្រះ‌នាម​ថា មហេ‌ថាបែល ជា​បុត្រី​ម៉ាត‌រេឌ ដែល​ជា​កូន​មេសា‌ហាប់។

51 បន្ទាប់​មក ព្រះបាទហាដាឌ​ក៏​សុគត​ទៅ​ដែរ។ ឯ​ពួក​មេ​សាសន៍​អេដុម គឺ​ធីម‌ណា អាលវ៉ា យេថេត

52 អ័ហូ‌លី‌បាម៉ា អេឡា ពីណូន

53 កេណាស ថេម៉ាន មីបសារ

54 ម៉ាកឌាល និង​អ៊ីរ៉ាម ឈ្មោះ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​មេ​នៃ​សាសន៍​អេដុម។

© 2016 United Bible Societies

Bible Society in Cambodia