១ របាក្សត្រ 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម និងរ៉ូដានីម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 កូនរបស់លោកយ៉ាវ៉ានមាន អេលីសា តើស៊ីស គីទីម និងដូដានីម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម នឹងដូដានីម។ សូមមើលជំពូកអាល់គីតាប7 កូនរបស់លោកយ៉ាវ៉ាន មានអេលីសា តើស៊ីស គីទីម និងដូដានីម។ សូមមើលជំពូក |
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។