ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


នេហេមា 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
នេហេមា 7

1 កាល​កំផែង​បាន​សង់​ឡើង​រួច​រាល់ ហើយ​ខ្ញុំ​បាន​ដាក់​សន្លឹក​ទ្វារ រួច​បាន​តែង​តាំងឲ្យ​មាន​ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​ស្រេច​ហើយ

2 ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​លើ​ក្រុង​យេរូ‌សាឡិម ឲ្យ​ហា‌ណានី ជា​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន។

3 ខ្ញុំ​បាន​ហាម​គេ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ថ្ងៃ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​កាល​គេ​កំពុង​នៅឈរ​ចាំ​យាម ត្រូវ​បិទទ្វារ ហើយ​ខ្ទាស់​រនុក។ ក្នុង​ចំណោម​អ្នក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាត់​តាំង​ឲ្យ​មាន​ពួក​អ្នក​យាម ខ្លះ​តាម​ប៉ុស្ដិ៍​យាម​របស់​គេ ហើយ​ខ្លះ​ទៀត​នៅ​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន»។

4 ទី​ក្រុង​នេះ​ធំ​ទូលាយ តែ​ប្រជា‌ជន​ក្នុង​ក្រុង​នោះ មាន​ចំនួន​តិច ហើយ​ផ្ទះ​សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។

បញ្ជី​រាយ​នាម​ពួក​អ្នក​ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ

5 ពេល​នោះ ព្រះ​នៃ​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជន​មក​ជួប​ជុំ​គ្នា ដើម្បី​ចុះ​បញ្ជី​តាម​ពង្សា‌វតារ។ ខ្ញុំ​បាន​រក​ឃើញ​បញ្ជី​ពង្សា‌វតារ​នៃ​អស់​អ្នក​ដែល​បាន​ឡើង​មក​មុន​គេ ហើយ​ខ្ញុំ​ឃើញ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​នោះ​ដូច​តទៅ

6 នេះ​ជា​ប្រជា‌ជននៅ​ក្នុង​អាណា​ខេត្ត ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ជា​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូនបាន​‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គឺ​មក​កាន់​ក្រុង​របស់​គេ​រៀង​ខ្លួន។

7 អ្នក​ទាំង​នោះ​បាន​មក​ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីលសាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។ នេះ​ជា​ចំនួន​បុរស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល

8 កូន​ចៅ​ប៉ារ៉ូស​មាន ២ ១៧២ នាក់

9 កូន​ចៅសេផាធា​មាន ៣៧២ នាក់

10 កូន​ចៅអើរ៉ាសមាន ៦៥២ នាក់

11 កូន​ចៅ​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន ២ ៨១៨ នាក់

12 កូន​ចៅ​អេឡាំ​មាន ១ ២៥៤ នាក់

13 កូន​ចៅ​សាធូរ​មាន ៨៤៥ នាក់

14 កូន​ចៅ​សាកាយ​មាន ៧៦០ នាក់

15 កូន​ចៅ​ប៊ីនុយ​មាន ៦៤៨ នាក់

16 កូន​ចៅ​បេបាយ​មាន ៦២៨ នាក់

17 កូន​ចៅ​អាសកាឌ​មាន ២ ៣២២ នាក់

18 កូន​ចៅ​អ័ដូ‌នីកាម​មាន ៦៦៧ នាក់

19 កូន​ចៅ​ប៊ីកវ៉ាយ​មាន ២ ០៦៧ នាក់

20 កូន​ចៅ​អេឌីន​មាន ៦៥៥ នាក់

21 ពួក​អេធើ ខាង​ហេ‌សេ‌គា​មាន ៩៨ នាក់

22 កូន​ចៅ​ហាស៊ូម​មាន ៣២៨ នាក់

23 កូន​ចៅ​បេសាយ​មាន ៣២៤ នាក់

24 កូន​ចៅ​ហារេប​មាន ១១២ នាក់

25 កូន​ចៅ​គីបៀន​មាន ៩៥ នាក់

26 ពួក​បេថ្លេ‌ហិម និង​ពួក​នថូ‌ផា​មាន ១៨៨ នាក់

27 ពួក​អាណា‌ថោត​មាន ១២៨ នាក់

28 ពួក​បេត-អាស‌ម៉ាវែត​មាន ៤២ នាក់

29 ពួក​គារយ៉ាត់-យារីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់

30 ពួក​រ៉ាម៉ា និង​កេបា​មាន ៦២១ នាក់

31 ពួក​មីកម៉ាស​មាន ១២២ នាក់

32 ពួក​បេត-អែល និង​អៃយ​មាន ១២៣ នាក់

33 ពួក​អ្នក​ក្រុង​នេបូរ​មួយ​ទៀត​មាន ៥២ នាក់

34 កូន​ចៅ​អេឡាំ​មួយ​ទៀត​មាន ១ ២៥៤ នាក់

35 កូន​ចៅ​ហារីម​មាន ៣២០ នាក់

36 កូន​ចៅ​យេរីខូរ​មាន ៣៤៥ នាក់

37 កូន​ចៅ​ឡូឌ ហាឌីឌ និង​អូណូរ​មាន ៧២១ នាក់

38 កូន​ចៅ​សេណាអា​មាន ៣ ៩៣០ នាក់។

39 ឯ​ពួក​សង្ឃគឺ កូន​ចៅ​យេដាយ៉ា ខាង​វង្ស​របស់​យេសួរ​មាន ៩៧៣ នាក់

40 កូន​ចៅ​អ៊ីមមើរ​មាន ១ ០៥២ នាក់

41 កូន​ចៅ​ផាស‌ហ៊ើរ​មាន ១ ២៤៧ នាក់

42 កូន​ចៅ​ហារីម​មាន ១ ០១៧ នាក់។

43 ឯ​ពួក​លេវីគឺ កូន​ចៅ​យេសួរ និង​កាឌ‌មាល​ខាង​វង្ស​របស់​ហូដាវា​មាន ៧៤ នាក់។

44 ឯ​ពួក​ចម្រៀងគឺ កូន​ចៅ​អសាភមាន ១៤៨ នាក់។

45 ពួក​ឆ្មាំ​ទ្វារគឺ កូន​ចៅ​សាលូម កូន​ចៅ​អេធើ កូន​ចៅ​ថាលម៉ូន កូន​ចៅ​អ័កគូប កូន​ចៅ​ហាធី‌ថា និង​កូន​ចៅ​សូបាយ មាន ១៣៨ នាក់។

46 ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា និង​កូន​ចៅ​ថាបា‌អូត

47 កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន

48 កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​សាលម៉ាយ

49 កូន​ចៅ​ហាណាន កូន​ចៅ​គីដេល កូន​ចៅ​កាហារ

50 កូន​ចៅ​រីអា‌យ៉ា កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា

51 កូន​ចៅ​កាសាម កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា

52 កូន​ចៅ​បេសាយ កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម

53 កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហ៊ើរ

54 កូន​ចៅ​បាសលូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា

55 កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ថាម៉ា

56 កូន​ចៅ​នេ‌ស៊ីយ៉ា និង​កូន​ចៅ​ហាធីផា។

57 ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន មាន​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា

58 កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល

59 កូន​ចៅ​សេផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូ‌កេរេត ពីសេ‌បែម និង​កូន​ចៅ​អាំម៉ូន។

60 ពួក​អ្នក​បម្រើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន សរុប​ទាំង​អស់​មាន ៣៩២ នាក់។

61 ឯ​ពួក​អ្នក​ដែល​ចេញ​ពី​ក្រុង​ធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និង​អ៊ីមមើរ តែ​ពុំ​អាច​នឹង​បង្ហាញ​ពី​ពង្សា‌វតារ ឬ​ចំនួន​វង្ស​របស់​ខ្លួន ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន

62 គឺ​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេកូដា ទាំង​អស់​មាន ៦៤២ នាក់។

63 ខាង​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាគូស កូន​ចៅ​បារស៊ី‌ឡាយ (ដែល​បាន​យក​កូន​ស្រី​របស់​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គេ)។

64 អ្នក​ទាំង​នោះ​បាន​រក​នាម​ត្រកូល​តាម​បញ្ជី​ពង្សា‌វតារ​របស់​ខ្លួន​មិន​ឃើញទេ ដូច្នេះ គេ​ត្រូវ​ផាត់​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ ទុក​ដូច​ជា​មាន​សៅ‌ហ្មង

65 ហើយ​លោក​ទេសា‌ភិបាល​ប្រាប់ពួក‌គេ​ថា គេ​មិន​ត្រូវ​បរិ‌ភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ រហូត​ទាល់​តែ​មាន​សង្ឃ​ម្នាក់ ដែល​មាន​យូរីម និង​ធូមីម បាន​តាំង​ឡើង។

66 ក្រុម​ជំនុំ​ទាំង​អស់​គ្នា​មាន ៤២ ៣៦០ នាក់

67 ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក‌គេ ដែល​មាន​ចំនួន ៧ ៣៣៧ នាក់​ទេ ហើយ​គេ​មាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន ២៤៥ នាក់។

68 សេះ​របស់​គេ​មាន ៧៣៦ ក្បាល លា​កាត់​មាន ២៤៥ ក្បាល

69 អូដ្ឋ​មាន ៤៣៥ ក្បាល និង​លា​មាន ៦ ៧២០ ក្បាល។

70 មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ បាន​ថ្វាយ​តង្វាយ​សម្រាប់​ការ​ងារ​នេះ។ លោក​ទេសា‌ភិបាល បាន​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស ១ ០០០ ដារីក ពែង​មាស ៥០ សម្លៀក‌បំពាក់​ពួក​សង្ឃ ៥៣០ សម្រាប់

71 ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ បាន​ថ្វាយ​មាស ២០ ០០០ ដារីក និង​ប្រាក់ ២ ២០០ ម៉ានេ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​សាង​សង់។

72 ឯ​តង្វាយ​របស់​ប្រជា‌ជន​ឯ​ទៀតៗ​មាន មាស ២០ ០០០ ដារីក ប្រាក់ ២ ០០០ ម៉ានេ ព្រម​ទាំង​សម្លៀក‌បំពាក់​ពួក​សង្ឃ ៦៧ សម្រាប់។

73 ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ប្រជា‌ជន​ខ្លះ ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អ៊ីស្រា‌អែល​ទាំង​អស់ បាន​វិល​ត្រឡប់​ទៅ​ក្រុង​របស់​ពួក‌គេ​វិញ។ លុះ​ចូល​ដល់​ខែ​ទីប្រាំពីរ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន។

© 2016 United Bible Societies

Bible Society in Cambodia