Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ព្រះ​នៃ​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជន​មក​ជួប​ជុំ​គ្នា ដើម្បី​ចុះ​បញ្ជី​តាម​ពង្សា‌វតារ។ ខ្ញុំ​បាន​រក​ឃើញ​បញ្ជី​ពង្សា‌វតារ​នៃ​អស់​អ្នក​ដែល​បាន​ឡើង​មក​មុន​គេ ហើយ​ខ្ញុំ​ឃើញ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​នោះ​ដូច​តទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ​របស់​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ដើម្បី​ជំរឿន​ប្រជា‌ជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូ‌សាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្រា​នោះ ព្រះ​នៃ​ខ្ញុំ​ទ្រង់​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ប្រមូល​ពួក​អ្នក​ធំ ពួក​មេ នឹង​ពួក​ជន ដើម្បី​នឹង​រាប់​គេ​តាម​ពង្សាវតារ ខ្ញុំ​ក៏​រក​ឃើញ​បញ្ជី​ពង្សាវតារ​នៃ​ពួក​អ្នក ដែល​ឡើង​មក​ជាន់​មុន ហើយ​ខ្ញុំ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ក្នុង​បញ្ជី​នោះ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ដើម្បី​ជំរឿន​ប្រជា‌ជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូ‌សាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




នេហេមា 7:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នេះ​បាន​ស្វែង​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សា‌វតារ តែ​រក​ពុំ​ឃើញ ដូច្នេះ គេចាត់​ទុក​អ្នក​ទាំង​នោះ​ថា​មាន​សៅ‌ហ្មង ហើយ​ត្រូវ​ដក​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ។


«សូម​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង ដែល​ព្រះ‌អង្គ​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ដូច្នេះ ឲ្យ​តាក់​តែង​លម្អ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ល្អ​របស់​ទូល​បង្គំ​ផង គឺ​ការ​ទាំង​ប៉ុន្មាន​ដែល​ទូល‌បង្គំបាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​នេះ។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ថូប៊ី‌យ៉ា និង​សាន‌បាឡាត តាម​ការ​ទាំង​នេះ​ដែលគេ​បាន​ប្រព្រឹត្ត ហើយសូមនឹក​ចាំ​ពី​នាង​ណូ‌អាឌា ជា​ហោរា និង​ហោរា​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូល‌បង្គំ​ផង។


ទី​ក្រុង​នេះ​ធំ​ទូលាយ តែ​ប្រជា‌ជន​ក្នុង​ក្រុង​នោះ មាន​ចំនួន​តិច ហើយ​ផ្ទះ​សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។


អ្នក​ទាំង​នោះ​បាន​រក​នាម​ត្រកូល​តាម​បញ្ជី​ពង្សា‌វតារ​របស់​ខ្លួន​មិន​ឃើញទេ ដូច្នេះ គេ​ត្រូវ​ផាត់​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ ទុក​ដូច​ជា​មាន​សៅ‌ហ្មង


ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក


ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។


ប៉ុន្តែ ដែល​ខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារព្រះ‌គុណ​របស់​ព្រះ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​ចំពោះ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ គឺ​ព្រះ‌គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ។


មិន​មែន​ថា ខ្លួន​យើង​ផ្ទាល់ យើង​មាន​សមត្ថ‌ភាព​នឹង​ចាត់​ទុក​អ្វី​មួយ​ថា​ចេញ​ពី​ខ្លួន​យើង​ឡើយ តែ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះ


អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្តលោក​ទីតុស ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ដែរ។


សម្រាប់​ការ​នេះ ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់ ទាំង​តយុទ្ធ​តាម​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ក្នុង​ខ្ញុំ​ប្រកប​ដោយ​ចេស្ដា។


បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​យល់​ច្រឡំ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម