Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទី​ក្រុង​នេះ​ធំ​ទូលាយ តែ​ប្រជា‌ជន​ក្នុង​ក្រុង​នោះ មាន​ចំនួន​តិច ហើយ​ផ្ទះ​សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រីឯ​ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្តាជន​មាន​គ្នា​តិច​ពេក ហើយ​ផ្ទះ‌សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




នេហេមា 7:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​មេ​ដឹក​នាំ​របស់​ប្រជាជន រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ប្រជា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​ម្នាក់ ក្នុង​ចំ‌ណោម​ដប់​នាក់ ឲ្យ​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ឲ្យ​រស់​នៅ​តាម​ទី​ក្រុង​ឯ​ទៀតៗ។


ប្រជា‌ជន​បាន​ជូន​ពរ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម។


ខ្ញុំ​បាន​ហាម​គេ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ថ្ងៃ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​កាល​គេ​កំពុង​នៅឈរ​ចាំ​យាម ត្រូវ​បិទទ្វារ ហើយ​ខ្ទាស់​រនុក។ ក្នុង​ចំណោម​អ្នក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាត់​តាំង​ឲ្យ​មាន​ពួក​អ្នក​យាម ខ្លះ​តាម​ប៉ុស្ដិ៍​យាម​របស់​គេ ហើយ​ខ្លះ​ទៀត​នៅ​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន»។


ពេល​នោះ ព្រះ​នៃ​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជន​មក​ជួប​ជុំ​គ្នា ដើម្បី​ចុះ​បញ្ជី​តាម​ពង្សា‌វតារ។ ខ្ញុំ​បាន​រក​ឃើញ​បញ្ជី​ពង្សា‌វតារ​នៃ​អស់​អ្នក​ដែល​បាន​ឡើង​មក​មុន​គេ ហើយ​ខ្ញុំ​ឃើញ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​នោះ​ដូច​តទៅ


ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​អ្នក​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច‌បង់​ឡើង​ជា​ថ្មី អ្នក​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង ដែល​មាន​នៅ​តាំង​ពី​ច្រើន​តំណ​ត​មក​ហើយ ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក គឺ​ជា​អ្នក​ដែល​រៀបចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។


ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម