ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 67 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 67

សូម​ឲ្យជាតិ​សាសន៍​នានា​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ
ទំនុក​ជា​បទ​ចម្រៀង សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។

1 សូម​ព្រះ​ប្រណី​សន្ដោស​ដល់​យើង ហើយ​ប្រទាន​ពរ​យើង សូម​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​រះ​លើ​យើង​ខ្ញុំ។ –បង្អង់

2 ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ស្គាល់​ព្រះចេស្ដា​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​ជាតិ​សាសន៍។

3 ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ!

4 សូម​ឲ្យ​ជាតិ​សាស៍​ទាំង​ឡាយ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ ដ្បិត​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ប្រជាជនទាំង​ឡាយ ដោយ​យុត្តិធម៌ ហើយ​ដឹក​នាំជាតិ​សាសន៍នានា​នៅ​ផែនដី។ – បង្អង់

5 ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ!

6 ៙ ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង ហើយ​ព្រះ គឺ​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។

7 ព្រះ​នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ!

© 2016 United Bible Societies

Bible Society in Cambodia