ចូរទុកចិត្តដល់ព្រះនៅពេលមានសត្រូវព័ទ្ធជុំវិញទំនុករបស់ស្ដេចដាវីឌ នៅគ្រាទ្រង់រត់ពីអាប់សាឡុម ជាបុត្រ។ 1 ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងសត្រូវរបស់ទូលបង្គំមាន គ្នាច្រើនណាស់! មនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំ 2 មនុស្សជាច្រើនពោលពីទូលបង្គំថា៖ «ព្រះមិនសង្គ្រោះគាត់ទេ»។ -បង្អង់ 3 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ ជាសិរីល្អរបស់ទូលបង្គំ ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។ 4 ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់ 5 ខ្ញុំដេកសម្រាក ហើយលង់លក់ រួចខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ 6 ខ្ញុំមិនខ្លាចមនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។ 7 ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ របស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។ 8 ការសង្គ្រោះជារបស់ព្រះយេហូវ៉ា សូមព្រះអង្គប្រទានពរប្រជារាស្ត្រ របស់ព្រះអង្គផង! -បង្អង់ |
© 2016 United Bible Societies
Bible Society in Cambodia