ព្រះពរនៃការរួបរួមទំនុកច្រៀងតាមថ្នាក់។ 1 មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ! 2 គឺធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង! 3 ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជាជីវិតដែលនៅអស់កល្បជានិច្ច។ |
© 2016 United Bible Societies
Bible Society in Cambodia