សុវត្ថិភាពនៃប្រជារាស្ត្ររបស់ព្រះទំនុកច្រៀងតាមថ្នាក់។ 1 អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។ 2 មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។ 3 ដ្បិតដំបងនៃសេចក្ដីអាក្រក់ នឹងមិនស្ថិតលើស្រុកដែលជាចំណែក របស់មនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិត លូកដៃទៅប្រព្រឹត្តអំពើទុច្ចរិត។ 4 ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីល្អ ដល់អស់អ្នកដែលជាមនុស្សល្អ និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។ 5 ប៉ុន្ដែ អស់អ្នកដែលងាកទៅរក ផ្លូវវៀចវេររបស់ខ្លួនវិញ ព្រះយេហូវ៉ានឹងនាំគេចេញទៅ ជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល! |
© 2016 United Bible Societies
Bible Society in Cambodia