ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 124 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 124

ពាក្យ​អធិស្ឋាន​អរ​ព្រះ​គុណ ដែល​ព្រះ​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។

1 ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា ដែល​កាន់​ខាង​យើង​ទេ​នោះ សូម​ឲ្យ​អ៊ីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា

2 ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា ដែល​កាន់​ខាង​ពួក​យើង​ទេ​នោះ ពេល​ខ្មាំង​សត្រូវ​បាន​លើក​គ្នា​ទាស់​នឹង​យើង

3 នោះ​គេ​ច្បាស់​ជា​នឹង​លេប​យើង​ទាំង​រស់​មិន​ខាន នៅ​ពេល​កំហឹង​របស់​គេ​ឆួល​ឡើង​ទាស់​នឹង​យើង

4 ទឹក​ជំនន់​ច្បាស់​ជា​បោស​យើង​ទៅ​បាត់ ទឹក​ជ្រោះ​នឹង​គ្រប​លើ​យើង

5 ហើយ​ទឹក​គួច​យ៉ាង​ខ្លាំង​ក៏​នឹង​ពន្លិច​យើង​ទៅ​ដែរ។

6 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ព្រះ‌អង្គ​មិន​បាន​ប្រគល់​យើង​ជា​រំពា ទៅ​ឲ្យ​ធ្មេញ​របស់​គេ។

7 យើង​បាន​រួច​ផុត ដូច​បក្សី​រួច​ពី​អន្ទាក់​របស់​ព្រាន គឺ​អន្ទាក់​គេ​បាន​ធ្លុះ​ធ្លាយ ហើយ​ក៏​យើង​បាន​រួច​ផុត។

8 ជំនួយ​របស់​យើង គឺ​នៅ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

© 2016 United Bible Societies

Bible Society in Cambodia