ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 3 - អាល់គីតាប អាល់គីតាប
១ របា‌ក្សត្រ 3

ពូជ‌ពង្ស​ណាពី​ទត

1 កូន​ច្បង​របស់​ស្តេច​ទត ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន ប្រសូត​ពី​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើ‌មែល

2 កូន​ទី​បី​នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី កូន​ទី​បួន​នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហា‌គីត

3 កូន​ទី​ប្រាំ​នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល កូន​ទី​ប្រាំ​មួយ​នាម​យីត‌រាម ប្រសូត​ពី​នាង​អេក‌ឡា។

4 កូន​ទាំង​ប្រាំ​មួយ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ស្តេច​ទត​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។

5 រីឯ​កូន​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម សាំម៉ា សូបាប់ ណាថាន និង​ស៊ូឡៃ‌ម៉ាន - កូន​បួន​នាក់​នេះ កើត​ពី​នាង​បាត‌សេបា ជា​កូន​របស់​លោក​អាំមាល -

6 ប្រាំ​បួន​នាក់​ទៀត គឺ​យីប‌ហារ អេលី‌សាម៉ា អេលី‌ផាលេត

7 ណូកា នេផេក យ៉ាភា

8 អេលី‌សាម៉ា អេលី‌យ៉ាដា និង​អេលី-ផាលេត។

9 ស្តេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ស្តេច​ទត ដោយ​ឥត​គិត​កូន​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ស្តេច​ទត​ក៏​មាន​បុត្រី​មួយ​នាក់​ដែរ គឺ​នាង​ថាម៉ារ។

10 ពូជ‌ពង្ស​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ស្តេច​រេហូ‌បោម ស្តេច​អប៊ី‌យ៉ា ស្តេច​អេសា ស្តេច​យ៉ូសា‌ផាត

11 ស្តេច​យ៉ូរ៉ាម ស្តេច​អហា‌ស៊ីយ៉ា ស្តេច​យ៉ូអាស

12 ស្តេច​អម៉ា‌ស៊ា ស្តេច​អសា‌រា ស្តេច​យ៉ូថាម

13 ស្តេច​អហាស ស្តេច​ហេសេ‌គា ស្តេច​ម៉ាណា‌សេ

14 ស្តេច​អាំម៉ូន ស្តេច​យ៉ូសៀស។

15 រីឯ​បុត្រ​របស់​ស្តេច​យ៉ូសៀស គឺ​យ៉ូហា‌ណាន​ជា​កូន​ច្បង យេហូ‌យ៉ាគីម​ជា​កូន​ទី​ពីរ សេ‌ដេគា​ជា​កូន​ទី​បី និង​សាលូម​ជា​កូន​ទី​បួន។

16 រីឯ​បុត្រ​របស់​ស្តេច​យេហូ‌យ៉ាគីម គឺ យេកូ‌នាស និង​សេដេ‌គា។

17 រីឯ​បុត្រ​របស់​ស្តេច​យេកូ‌នាស ជា​ឈ្លើយ​សឹក​នោះ​គឺ​សាល‌ធាល

18 ម៉ាល‌គីរ៉ាម ពេដា‌យ៉ា សេណា‌សារ យេកា‌ម៉ា ហូសា‌ម៉ា និង​នេដាប‌យ៉ា។

19 កូន​របស់​លោក​ពេដា‌យ៉ា គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ កូន​របស់​លោក​សូរ៉ូ‌បាបិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ព្រម​ទាំង​នាង​សឡូ‌មីត។

20 លោក​មាន​កូន​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូ‌បា អូហែល បេរេ‌គា ហាសា‌ឌា និង​យ៉ាសាប-ហេសេដ។

21 កូន​របស់​លោក​ហាណា‌នា គឺ ពេឡា‌ធា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផា‌យ៉ា កូន​ចៅ​របស់​លោក​អើណាន កូន​ចៅ​របស់​លោក​អូបា‌ឌា កូន​ចៅ​របស់​លោក​សេកា‌នា។

22 កូន​របស់​លោក​សេកា‌នា គឺ​លោក​សេម៉ា‌យ៉ា កូន​របស់​លោក​សេម៉ា‌យ៉ា គឺ​ហាធូស យីកាល បារី‌យ៉ា នារី‌យ៉ា និង​សាផាត។ សរុប​ទាំង​អស់ ប្រាំ​មួយ​នាក់។

23 កូន​របស់​លោក​នារី‌យ៉ា មាន​អេលី‌យ៉ូណៃ ហេសេ‌គា និង​អាស‌រីកាំ គឺ​សរុប​ទាំង​អស់​បី​នាក់។

24 កូន​របស់​អេលី‌យ៉ូណៃ គឺ​ហូដា‌វា អេលា‌ស៊ីប ពេឡា‌យ៉ា អកាប យ៉ូហា‌ណាន ដេឡា‌យ៉ា និង​អណា‌នី សរុប​ទាំង​អស់​ប្រាំ​ពីរ​នាក់។

© 2014 United Bible Societies, UK.

United Bible Societies