ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហូសេ 12 - អាល់គីតាប អាល់គីតាប
ហូសេ 12

ទោស​របស់​កូន​ចៅ​ណាពី​យ៉ាកកូប

1 «អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រ‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង» ហើយ​យូដា​មិន​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ​ទេ គេ​មិន​ស្មោះ​ត្រង់​នឹង​ម្ចាស់​ដ៏‌វិសុទ្ធ។

2 អ្វីៗ​ដែល​អេប្រា‌អ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។ រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់ និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។ អេប្រា‌អ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ ស្រុក​អេស៊ីប។

3 អុលឡោះ‌តាអាឡា​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ ទ្រង់​នឹង​ដាក់​ទោស​កូន​ចៅ​យ៉ាកកូប ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ ទ្រង់​តប​ស្នង​ទៅ​ពួក​គេ​វិញ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

4 ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យ៉ាកកូប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន លុះ​ដល់​ពេល​ធំ​ពេញ​វ័យ គាត់​បាន​តស៊ូ​ជា​មួយ​អុលឡោះ។

5 គាត់​បាន​តស៊ូ​ជា​មួយ​ម៉ាឡា‌អ៊ីកាត់ គាត់​បាន​ឈ្នះ​ម៉ាឡា‌អ៊ីកាត់​នោះ រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។ គាត់​បាន​ជួប​អុលឡោះ​នៅ​បេត‌អែល គឺ​នៅ​ទី​នោះ​ហើយ​ដែល​ទ្រង់​មាន​បន្ទូល មក​កាន់​គាត់។

6 ទ្រង់​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នាម​របស់​ទ្រង់ គឺអុលឡោះ‌តាអាឡា។

7 ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ម្ចាស់​របស់​អ្នក ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ទ្រង់​រហូត​ត​ទៅ។

8 ប្រជា‌ជន​កាន់​ជញ្ជីង​មិន​ត្រឹម​ត្រូវ​នៅ​ដៃ ដូច​អ្នក​ជំនួញ​ដែរ គេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។

9 អេប្រា‌អ៊ីម​ពោល​ថា: “ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធាន ដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។

10 «ប៉ុន្តែ យើង​ជាអុលឡោះ‌តាអាឡា យើង​ជា​ម្ចាស់​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។ យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។

11 យើង​បាន​និយាយ​ទៅ​កាន់​ពួក​ណាពី យើង​បាន​សំដែង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន ហើយ​យើង​ក៏​បាន​ចោទ​ជា​ប្រស្នា តាម​រយៈ​ពួក​ណាពី​ដែរ»។

12 អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។ ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​គូរបាន នៅ​គីលកាល ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា គំនរ​ឥដ្ឋ​នៅ​រាត់‌រាយ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ។

13 យ៉ាកកូប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាម អ៊ីស្រ‌អែល​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។

14 អុលឡោះ‌តាអាឡា​បាន​ប្រើ​ណាពី​មួយ​នាក់​ឲ្យ​នាំ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​ទ្រង់​ប្រើ​ណាពី​ឲ្យ​មើល​ថែ​ទាំ ប្រជា‌រាស្ត្រ​របស់​ទ្រង់។

15 អេប្រា‌អ៊ីម​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា ខក​ចិត្ត​យ៉ាង​ខ្លាំង ម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេ ព្រោះ​គេ​បាន​បង្ហូរ​ឈាម។ ទ្រង់​ដាក់​ទោស​គេ ព្រោះ​គេ​ព្រហើន​ដាក់​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies