ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូស្វេ 12 - អាល់គីតាប អាល់គីតាប
យ៉ូស្វេ 12

ស្តេច​ដែល​បរាជ័យ​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល

1 ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្តេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ:

2 គឺ​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ហើយ​គ្រប់‌គ្រង​ចាប់​តាំង​ពី​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អើរណូន និង​ចាប់​តាំង​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្តាល​ទឹក​ធ្លាក់​នោះ រហូត​ដល់​មួយ​ចំហៀង​ស្រុក​កាឡាដ និង​រហូត​ដល់​ទឹក​ធ្លាក់​យ៉ាបុក នៅ​ព្រំ​ប្រទល់​ស្រុក​អាំម៉ូន

3 ព្រម​ទាំង​តំបន់​អារ៉ាបា រហូត​ដល់​សមុទ្រ​គេណា‌សារ៉ែត ដែល​នៅ​ខាង​កើត​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​ស្លាប់ ដែល​នៅ​ជិត​ក្រុង​បេត‌យេ‌ស៊ីម៉ុត ហើយ​នៅ​ខាង​ត្បូង​មាន​ជំរាល​ភ្នំ​ពីស្កា។

4 រីឯ​ស្តេច​មួយ​ទៀត គឺ​ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន និង​ជា​ជន‌ជាតិ​រេផែម​មួយ​នាក់ ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ស្តេចនៅ​ក្រុង​អាស‌ថា‌រ៉ូត និង​ក្រុង​អេទ្រី។

5 ស្តេច​អុក​គ្រប់‌គ្រង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេស៊ួរី និង​ស្រុក​ម៉ា‌កា‌ធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំ​ប្រទល់​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្តេច​ក្រុង​ហេស‌បូន។

6 ម៉ូសា ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា និង​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​វាយ​ប្រហារ​ស្តេច​ទាំង​ពីរ​នាក់​នេះ ហើយ​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា ប្រគល់​ទឹក​ដី​នោះ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល​ទុក​ជា​កម្ម‌សិទ្ធិ។

7 យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​វាយ​ឈ្នះ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ដែន​ដី ខាង​លិច​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ក្រុង​បាល‌កាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ រហូត​ដល់​ភ្នំ​ហាឡាក់ នៅ​ជិត​ស្រុក​សៀរ។ យ៉ូស្វេ​ប្រគល់​ទឹក​ដី​នោះ​ឲ្យ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចែក​គ្នា ជា​កម្ម‌សិទ្ធិ។

8 ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជំរាល​ភ្នំ តំបន់​វាល​រហោ‌ស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរីស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

9 រីឯ​ស្តេច​ដែល​ច្បាំង​ចាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល​មានៈ ស្តេច​ក្រុង​យេរីខូ ស្តេច​ក្រុង​អៃ ដែល​ស្ថិត​នៅ​ជិត​ក្រុង​បេត‌អែល

10 ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន

11 ស្តេច​ក្រុង​យ៉ារមូត ស្តេច​ក្រុង​ឡាគីស

12 ស្តេច​ក្រុង​អេក្លូន ស្តេច​ក្រុង​កេស៊ើរ

13 ស្តេច​ក្រុង​ដេបៀរ ស្តេច​ក្រុង​កេឌើរ

14 ស្តេច​ក្រុង​ហោម៉ា ស្តេច​ក្រុង​អើរ៉ាត

15 ស្តេច​ក្រុង​លីបណា ស្តេច​ក្រុង​អាឌូឡាំ

16 ស្តេច​ក្រុង​ម៉ា‌កេដា ស្តេច​ក្រុង​បេត‌អែល

17 ស្តេច​ក្រុង​តាពូរ ស្តេច​ក្រុង​ហេភើរ

18 ស្តេច​ក្រុង​អាផេក ស្តេច​ក្រុង​ឡា‌សា‌រ៉ូន

19 ស្តេច​ក្រុង​ម៉ាដូន ស្តេច​ក្រុង​ហាសោរ

20 ស្តេច​ក្រុង​ស៊ីម‌រ៉ូន-មេរ៉ូន ស្តេច​ក្រុង​អាកសាប

21 ស្តេច​ក្រុង​តា‌អា‌ណាក់ ស្តេច​ក្រុង​មេគី‌ដោ

22 ស្តេច​ក្រុង​កេដែស ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើម៉ែល

23 ស្តេច​ក្រុង​ដោរ​នៅ​វាល​រាប‌ដោរ ស្តេច​ក្រុង​កូយីម នៅ​ជិត​គីល‌កាល់

24 ស្តេច​ក្រុង​ធើសា។ សរុប​ទាំង​អស់​មាន​ស្តេច​សាម‌សិប​មួយ​នាក់។

© 2014 United Bible Societies, UK.

United Bible Societies