ប្រសាសន៍លើកទីបីរបស់លោកប៊ីលដាដ: អំណាចរបស់អុលឡោះ1 លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា ពោលឡើងថា៖ 2 «អុលឡោះមានអំណាចគ្រប់គ្រង ទ្រង់គួរឲ្យស្ញែងខ្លាច ទ្រង់តាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។ 3 គ្មាននរណាអាចរាប់ចំនួនកងពល របស់ទ្រង់បានទេ ពន្លឺរបស់ទ្រង់ចាំងដល់មនុស្សគ្រប់ៗគ្នា។ 4 ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះអុលឡោះបានឬ? តើអ្នកដែលកើតចេញពីស្ត្រី អះអាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត? 5 នៅចំពោះអុលឡោះ សូម្បីតែព្រះច័ន្ទក៏បាត់រស្មី ហើយហ្វូងតារាក៏មិនភ្លឺទៅហើយ 6 ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។ |
© 2014 United Bible Societies, UK.
United Bible Societies