ខ្ញុំសប្បាយចិត្តនឹងកិច្ចការដែលអុលឡោះធ្វើគីតាបសាបូរ។ ចំរៀងតម្កើងអុលឡោះនៅថ្ងៃឈប់សម្រាក 1 ឱអុលឡោះតាអាឡាអើយ ជាការប្រពៃណាស់ ដែលខ្ញុំលើកតម្កើងទ្រង់ ច្រៀង គីតាបសាបូរសរសើរនាម របស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត! គីតាបសាបូរសរសើរនាម 2 ខ្ញុំប្រកាសអំពីចិត្ត មេត្តាករុណារបស់ទ្រង់ តាំងពីព្រលឹមមក ហើយប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់នៅពេលយប់ 3 ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។ 4 ឱអុលឡោះតាអាឡាអើយ កិច្ចការដែលទ្រង់ធ្វើ បាននាំឲ្យខ្ញុំមានអំណរដ៏លើសលប់ ខ្ញុំសប្បាយចិត្តនឹងស្នាដៃរបស់ទ្រង់។ 5 ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដុង្គឧត្ដមណាស់ តម្រិះរបស់ទ្រង់ជ្រៅពន់ប្រមាណ! 6 មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ ហើយមនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។ 7 មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។ 8 រីឯទ្រង់វិញ នៅសូរ៉កា ទ្រង់នៅតែជាអុលឡោះតាអាឡាជានិច្ច! 9 ឱអុលឡោះតាអាឡាអើយ ខ្មាំងសត្រូវរបស់ទ្រង់កំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ 10 ទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងដូចដំរី ទ្រង់បានចាក់ប្រេងថ្មីមកលើខ្ញុំ។ 11 ខ្ញុំឃើញខ្មាំងសត្រូវបរាជ័យ ព្រមទាំងឮសំរែករបស់អស់អ្នក ដែលស្អប់ខ្ញុំ។ 12 មនុស្សសុចរិតនឹងបានរីកដុះដាលឡើង ដូចដើមត្នោត ហើយចំរើនធំឡើង ដូចដើមតាត្រៅនៅស្រុកលីបង់។ 13 ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយលូតលាស់នៅក្នុងម៉ាស្ជិទ របស់អុលឡោះ។ 14 ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ 15 ការទាំងនេះសំដែងឲ្យឃើញថា អុលឡោះតាអាឡាជាថ្មដារបស់ខ្ញុំ ទ្រង់មានចិត្តទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies