ក្រុងស៊ីយ៉ូនជាប្រភពនៃពររបស់យើងគីតាបសាបូររបស់កូនចៅលោកកូរេ។ ចំរៀងតម្កើងអុលឡោះ។ 1 អុលឡោះតាអាឡាបានសង់ក្រុង យេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។ 2 អុលឡោះតាអាឡាស្រឡាញ់បុរីស៊ីយ៉ូន ជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីយ៉ាកកូប។ 3 ឱក្រុងរបស់អុលឡោះអើយ គេលើកតម្កើងសិរីរុងរឿងរបស់អ្នក ដោយពោលថា: - សម្រាក 4 “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ មានអ្នកខ្លះកើតនៅស្រុកអេស៊ីប អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន ខ្លះទៀតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី” 5 ក៏ប៉ុន្តែ ចំពោះក្រុងស៊ីយ៉ូនវិញ គេពោលថា “យើងទាំងអស់គ្នាសុទ្ធតែកើតចេញ មកពីក្រុងស៊ីយ៉ូន!” អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យក្រុងនេះរឹងមាំ។ 6 អុលឡោះតាអាឡារាប់ចំនួនប្រជារាស្ត្រនានាចុះក្នុងបញ្ជី ហើយសរសេរថា ក្រុងស៊ីយ៉ូនជាស្រុកកំណើត របស់ពួកគេទាំងអស់គ្នា។ 7 ពេលនោះ ទាំងពួកអ្នកច្រៀង ទាំងពួកអ្នករាំ នឹងពោលឡើងថា “ក្រុងស៊ីយ៉ូនជាប្រភពនៃពររបស់យើង!”។ |
© 2014 United Bible Societies, UK.
United Bible Societies