ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 75 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 75

អុលឡោះ​ជា​ចៅ‌ក្រម
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​លោក​អេសាភ។ ចំរៀង​តម្កើង​អុលឡោះ​។

1 ឱ​អុលឡោះ​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់! យើង​ខ្ញុំ​សរសើរ​តម្កើង​នាម​ទ្រង់ ដែល​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា‌ដៃ ដ៏​ស្ញប់‌ស្ញែង​របស់​ទ្រង់!

2 ទ្រង់​មាន​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុក យើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!

3 ផែនដី និង​អ្វីៗ​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​រលាយ ក៏​ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​ផែនដី​នៅ​តែ​រឹង‌មាំ!»។ - សម្រាក

4 ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថា កុំ​អួត​បំប៉ោង​ឲ្យ​សោះ! ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់!

5 កុំ​ប្រកាន់​ឫក​ខ្ពស់​ពេក ឈប់​និយាយ​ព្រហើន​ទៅ

6 ដ្បិត​អ្នក​ដែល​វិនិច្ឆ័យ​ទោស​មិន​មែន មក​ពី​ខាង​កើត ឬ​ខាង​លិច ហើយ​ក៏​មិន​មែន​មក​ពី​ខាង​ត្បូង ឬ​ខាង​ជើង​ដែរ

7 គឺ​អុលឡោះ​ទេ​តើ ដែល​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ទ្រង់​ដាក់​ទោស​អ្នក​នេះ ហើយ​លើក‌លែង​ទោស​អ្នក​នោះ។

8 អុលឡោះ‌តាអាឡា​កាន់​ពែង​មួយ​នៅ​ក្នុង​ដៃ គឺ​ពែង​ដែល​មាន​ពេញ​ទៅ​ដោយ​កំហឹង ពេល​ទ្រង់​ចាក់​ពែង​នោះ​ទៅ​លើ​ផែនដី មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​ត្រូវ​តែ​ទទួល​ទោស ចៀស​មិន​ផុត​ឡើយ។

9 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​អុលឡោះ របស់​យ៉ាកកូប​រហូត​ត​ទៅ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់។


គីតាបសាបូរ​ជូន​ទ្រង់។

10 ទ្រង់​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ទ្រង់​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង​ ។

© 2014 United Bible Societies, UK.

United Bible Societies