ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 70 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 70

អុលឡោះ​អើយ សូម​មក​សង្គ្រោះ​ខ្ញុំ
បទ​ពី​សៀវ‌ភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្តេច​ទត។ សម្រាប់​ពិធី​រំលឹក។​

1 ឱ​អុលឡោះ​អើយ សូម​មក​រំដោះ​ខ្ញុំ​ផង! អុលឡោះ‌តាអាឡា​អើយ សូម​មក​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់!

2 សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ុន‌ប៉ង ព្យាបាទ​ជីវិត​ខ្ញុំ ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ! សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ខ្ញុំ វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!

3 សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ខ្ញុំ ត្រូវ​បរា‌ជ័យ ទាំង​បាត់​បង់​កិត្តិយស!

4 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ទ្រង់ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ទ្រង់ អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​អុលឡោះ​!»

5 ឱ​អុលឡោះ​អើយ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ខ្ញុំ​ផង! ទ្រង់​តែង​តែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មក​កុំ​បង្អង់​ឡើយ!

© 2014 United Bible Societies, UK.

United Bible Societies