ពាក្យអរគុណចំពោះជ័យជំនះទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 អុលឡោះតាអាឡាអើយ ស្តេចមានអំណរណាស់ ព្រោះទ្រង់ប្រទានកម្លាំង ស្តេចមានអំណររីករាយជាខ្លាំង ព្រោះទ្រង់ប្រទានឲ្យមានជ័យជំនះ។ 2 ទ្រង់ប្រទានឲ្យស្តេច បានទទួលអ្វីៗដែលស្តេចប្រាថ្នាចង់បាន គឺទ្រង់ពុំបានបដិសេធពាក្យសូមអង្វរ របស់ស្តេចឡើយ។ - សម្រាក 3 ទ្រង់បានមកជួបស្តេច ទាំងនាំយកពរដ៏ប្រសើរមកជាមួយផង ទ្រង់បានយកមកុដមាសសុទ្ធ មកបំពាក់ក្បាលរបស់ស្តេច។ 4 ពេលស្តេចទូរអាសូមជីវិត ទ្រង់ប្រទានឲ្យស្ដេចមានជីវិត និងមានអាយុយឺនយូរជាអង្វែងតរៀងទៅ។ 5 ដោយទ្រង់សង្គ្រោះ ស្តេចបានទទួលសិរីរុងរឿងយ៉ាងខ្លាំង ទ្រង់ប្រទានឲ្យគាត់បានថ្កុំថ្កើង ឧត្ដុង្គឧត្ដម។ 6 ទ្រង់ប្រទានឲ្យស្តេច បានប្រកបដោយពរជានិច្ច ដោយទ្រង់នៅជាមួយ នោះស្តេចមានអំណរយ៉ាងបរិបូណ៌។ 7 ស្តេចពឹងផ្អែកលើអុលឡោះតាអាឡា ហើយដោយសារចិត្តសប្បុរស ស្មោះត្រង់របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត រាជ្យរបស់ស្តេចនឹងមិនត្រូវរលំសោះឡើយ។ 8 ស្តេចនឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់គាត់ ស្តេចនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់គាត់។ 9 នៅថ្ងៃស្តេចមកដល់ ស្តេចនឹងកំទេចពួកគេដូចភ្លើងឆេះសុស សូមអុលឡោះតាអាឡារំលាយពួកគេចោល ដោយសារកំហឹងរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។ 10 ស្តេចនឹងលុបបំបាត់ពូជពង្ស របស់ពួកគេឲ្យបាត់អស់ពីផែនដី ស្តេចនឹងប្រហារពួកគេឲ្យផុតពូជ។ 11 ពួកគេឃុបឃិតគ្នាធ្វើបាបស្តេច តែពួកគេគ្មានកម្លាំងអាចសម្រេច តាមគម្រោងការរបស់ខ្លួនបានឡើយ 12 ដ្បិតស្តេចបានធ្វើឲ្យពួកគេបរាជ័យ ហើយស្តេចយឹតធ្នូបាញ់ពួកគេចំពីមុខ។ 13 ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើងសំដែងអំណាច! យើងខ្ញុំសូមច្រៀង និងច្រៀងលើកគីតាបសាបូរ អំណាចរបស់ទ្រង់! |
© 2014 United Bible Societies, UK.
United Bible Societies