អុលឡោះសំដែងអំណាចតាមរយៈធម្មជាតិ1 ចូរសរសើរតម្កើងអុលឡោះ! ការច្រៀង គីតាបសាបូរ ជូនអុលឡោះជាម្ចាស់នៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងទ្រង់ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ គីតាបសាបូរ 2 អុលឡោះតាអាឡាសង់ក្រុងយេរូសាឡឹមឡើងវិញ ទ្រង់នាំជនជាតិអ៊ីស្រអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ 3 ទ្រង់ប្រោសអ្នកដែលមានចិត្តគ្រាំគ្រា ឲ្យបានធូរស្បើយ ទ្រង់រុំរបួសឲ្យគេ។ 4 ទ្រង់រាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយទ្រង់ដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ 5 អុលឡោះជាម្ចាស់របស់យើងធំឧត្ដុង្គឧត្ដម ទ្រង់មានអំណាចដ៏ខ្លាំងបំផុត តម្រិះរបស់ទ្រង់ឥតមានព្រំដែនឡើយ។ 6 អុលឡោះតាអាឡាជួយគាំទ្រជនក្រីក្រ តែទ្រង់បន្ទាបមនុស្សអាក្រក់ដល់ដី។ 7 ចូរនាំគ្នាច្រៀងអរគុណអុលឡោះតាអាឡា ចូរច្រៀង គីតាបសាបូរជូនម្ចាស់នៃយើង ទាំងដេញពិណកំដរផង! គីតាបសាបូរជូនម្ចាស់នៃយើង 8 ទ្រង់ធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ ទ្រង់រៀបចំឲ្យមាន ភ្លៀងធ្លាក់មកលើផែនដី ទ្រង់ធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ 9 ទ្រង់ប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ទ្រង់ក៏ប្រទានចំណីដល់វាដែរ។ 10 ទ្រង់មិនពេញចិត្តនឹងកម្លាំងរបស់សេះទេ ហើយទ្រង់ក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ 11 តែទ្រង់ពេញចិត្តនឹងអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ គឺអស់អ្នកដែលផ្ញើជីវិតលើចិត្ត មេត្តាករុណារបស់ទ្រង់។ 12 ក្រុងយេរូសាឡឹមអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់អុលឡោះតាអាឡា! ក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងម្ចាស់របស់អ្នក! 13 ដ្បិតទ្រង់ការពារ និងពង្រឹងអ្នកឲ្យមានសន្តិសុខ ទ្រង់នឹងប្រទានពរដល់ប្រជាជន ដែលរស់នៅក្នុងទីក្រុង។ 14 ទ្រង់ប្រទានឲ្យទឹកដីអ្នកមានសន្តិភាព ទ្រង់ប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗ យ៉ាងបរិបូណ៌ 15 ទ្រង់មានបន្ទូលបញ្ជាទៅផែនដី ហើយបន្ទូលរបស់ទ្រង់ផ្សព្វផ្សាយ ទៅយ៉ាងរហ័ស 16 ទ្រង់ធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ទ្រង់ធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស 17 ទ្រង់ធ្វើឲ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ ដែលទ្រង់បានបង្កើតមកនេះ? 18 ពេលទ្រង់មានបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក ទ្រង់ធ្វើឲ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ 19 ទ្រង់សំដែងឲ្យពូជពង្ស របស់យ៉ាកកូបស្គាល់បន្ទូលរបស់ទ្រង់ ទ្រង់ប្រទានហ៊ូកុំ និងវិន័យរបស់ទ្រង់ ឲ្យជនជាតិអ៊ីស្រអែល។ 20 ទ្រង់ពុំបានប្រោសប្រទានដូច្នេះ ចំពោះប្រជាជាតិទាំងឡាយទេ ពួកគេពុំស្គាល់ហ៊ូកុំរបស់ទ្រង់ឡើយ។ ចូរសរសើរតម្កើងអុលឡោះ!។ |
© 2014 United Bible Societies, UK.
United Bible Societies