អុលឡោះការពារអ្នកទន់ខ្សោយ1 ចូរសរសើរតម្កើងអុលឡោះ! ខ្ញុំសូមសរសើរ តម្កើងអុលឡោះតាអាឡា! 2 ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡាអស់មួយជីវិត ខ្ញុំនឹងច្រៀង គីតាបសាបូរជូនកិត្តិនាម អុលឡោះជាម្ចាស់របស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។ គីតាបសាបូរជូនកិត្តិនាម 3 កុំទុកចិត្តអ្នកធំ កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ នរណាបានឡើយ 4 ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេ ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។ 5 អ្នកណាដែលអុលឡោះជាម្ចាស់របស់យ៉ាកកូបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ 6 ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ទ្រង់តែងតែគោរពតាមបន្ទូលសន្យា របស់ទ្រង់ជានិច្ច។ 7 ទ្រង់រកយុត្តិធម៌ឲ្យអស់អ្នក ដែលត្រូវគេសង្កត់សង្កិន ទ្រង់ប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន អុលឡោះតាអាឡាដោះលែងអ្នកជាប់ឃុំឃាំង 8 អុលឡោះតាអាឡាប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ អុលឡោះតាអាឡាលើកអ្នកដែលអស់សង្ឃឹម ឲ្យងើបឡើងវិញ អុលឡោះតាអាឡាស្រឡាញ់មនុស្សសុចរិត 9 អុលឡោះតាអាឡាការពារជនបរទេស ទ្រង់ជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែទ្រង់ធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។ 10 អុលឡោះតាអាឡានឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ ម្ចាស់របស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ចូរសរសើរតម្កើងអុលឡោះ!។ |
© 2014 United Bible Societies, UK.
United Bible Societies