ពេលបងប្អូននៅរស់ជុំគ្នាបទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ ទំនុករបស់ណាពីទត។ 1 ការដែលបងប្អូននៅ រួមរស់ជាមួយគ្នា គឺជាការល្អប្រពៃ និងសប្បាយក្រៃលែង។ 2 គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ ហូរនៅលើក្បាល ចុះមកលើពុកចង្ការបស់ហារូន រួចស្រក់ទៅលើជាយអាវរបស់គាត់ 3 ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន ជាកន្លែងដែលអុលឡោះតាអាឡាប្រទានពរ និងប្រទានជីវិតអស់កល្បជានិច្ច។ |
© 2014 United Bible Societies, UK.
United Bible Societies