ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 131 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 131

ខ្ញុំ​មាន​ចិត្ត​ស្ងប់
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​គ្មាន​ចិត្ត​អំនួត ឬ​វាយ‌ឫក​ខ្ពស់​ទេ ខ្ញុំ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ធំ​អស្ចារ្យ ហួស​ពី​សមត្ថ‌ភាព​របស់​ខ្ញុំ​ឡើយ។

2 ផ្ទុយ​ទៅ​វិញ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​ស្ងាត់ ខ្ញុំ​មាន​ចិត្ត​ស្ងប់ ដូច​កូន​ក្មេង​នៅ​ជាប់​នឹង​ទ្រូង​ម្ដាយ គឺ​ខ្ញុំ​បាន​ស្កប់​ចិត្ត​ដូច​កូន​ក្មេង​ស្កប់​ចិត្ត នៅ​ជិត​ម្ដាយ​យ៉ាង​នោះ​ដែរ។

3 អ៊ីស្រ‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច!

© 2014 United Bible Societies, UK.

United Bible Societies