ពាក្យទូរអាសូមអុលឡោះជួយសង្គ្រោះទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់នៅតែភ្លេចខ្ញុំ ដល់ពេលណា? តើទ្រង់នៅតែមិនព្រមមើល មកខ្ញុំដល់កាលណាទៀត? 2 តើខ្ញុំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តខ្ញុំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជំនះលើខ្ញុំ ដល់កាលណាទៀត? 3 ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមមើលមកខ្ញុំ ហើយឆ្លើយតបនឹងខ្ញុំផង! សូមប្រទានកម្លាំងដល់ខ្ញុំ កុំទុកឲ្យខ្ញុំស្លាប់ឡើយ 4 ក្រែងលោខ្មាំងសត្រូវរបស់ខ្ញុំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ខ្ញុំនាំគ្នាត្រេកអរសប្បាយ ព្រោះតែខ្ញុំបរាជ័យ។ 5 ចំពោះខ្ញុំវិញ ខ្ញុំទុកចិត្ត លើចិត្តស្មោះត្រង់របស់ទ្រង់ ចិត្តខ្ញុំត្រេកអរសប្បាយ ព្រោះទ្រង់សង្គ្រោះខ្ញុំ។ 6 ខ្ញុំនឹងច្រៀងសរសើរអុលឡោះតាអាឡា ដោយបានប្រោសប្រណីដល់ខ្ញុំ។ |
© 2014 United Bible Societies, UK.
United Bible Societies