ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 128 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 128

សុភ‌មង្គល​របស់​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។

1 អ្នក​ណា​គោរព កោត​ខ្លាច​អុលឡោះ‌តាអាឡា ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!

2 អ្នក​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ អ្នក​នឹង​មាន​សុភ‌មង្គល ហើយ​ចំរុង‌ចំរើន

3 នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើម ទំពាំង‌បាយជូរ​ដែល​មាន​ផ្លែ​ជា​ច្រើន ហើយ​នៅ​ជុំ‌វិញ​តុ កូន​ប្រុសៗ​របស់​អ្នក ក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។

4 អ្នក​ដែល​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា នឹង​ទទួល​ពរ​បែប​នេះ។

5 សូម​អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ី‌យ៉ូន ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក អ្នក​នឹង​ឃើញ​សុភ‌មង្គល​របស់​ក្រុង​យេរូ‌សាឡឹម

6 អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។ សូម​ឲ្យ​អ៊ីស្រ‌អែល បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

© 2014 United Bible Societies, UK.

United Bible Societies