ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាពបទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរអុលឡោះតាអាឡា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។ 2 ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត! 3 អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? 4 គឺមានតែទទួលព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ! 5 ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! 6 ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត សន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ 7 ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
© 2014 United Bible Societies, UK.
United Bible Societies