ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 11 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 11

ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។

1 ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​អុលឡោះ‌តាអាឡា​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?

2 -ពួក​ជន​ពាល​បាន​យឹត​ធ្នូ ភ្ជាប់​ព្រួញ​ទៅ​នឹង​ខ្សែ បម្រុង​នឹង​បាញ់​ចេញ​ពី​ទី​ងងឹត សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

3 ប្រសិន​បើ​អ្វីៗ​ដែល​ជា​មូល​ដ្ឋាន​នៃ​សង្គម​ត្រូវ​រលំ​អស់ តើ​មនុស្ស​សុចរិត​នឹង​ធ្វើ​អ្វី​កើត?។

4 -អុលឡោះ‌តាអាឡា​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់ បល្ល័ង្ក​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​សូរ៉កា ទ្រង់​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។

5 អុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិត តែ​ទ្រង់​មិន​ពេញ​ចិត្ត​នឹង​មនុស្ស​ពាល ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ។

6 សូម​អុលឡោះ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។

7 ដ្បិត​អុលឡោះ‌តាអាឡា​សុចរិត ទ្រង់​ពេញ​ចិត្ត​នឹង​កិច្ចការ​ណា ដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មុខ​ជា​បាន​ឃើញ​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies