គូរបានសម្រាប់ថ្ងៃបុណ្យជ័យឃោសន៍1 «នៅថ្ងៃទីមួយ នៃខែទីប្រាំពីរ ត្រូវជួបជុំគ្នា ថ្វាយបង្គំអុលឡោះតាអាឡា។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ ព្រោះអ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យជ័យឃោសន៍។ 2 ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ 3 ត្រូវជូនម្សៅម៉ដ្តលាយនឹងប្រេងចំនួនបីភាគដប់នៃអេផា សម្រាប់គោពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល 4 និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ 5 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា 6 ថែមពីលើគូរបានដុតប្រចាំខែ និងជំនូនម្សៅដែលត្រូវជូនជាមួយគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។ គូរបានសម្រាប់ថ្ងៃបុណ្យរំដោះបាប7 «នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 8 ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ 9 ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេងសម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល 10 និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ 11 ត្រូវជូនពពែឈ្មោលមួយជាគូរបានរំដោះបាប ថែមពីលើជំនូនសុំរំដោះបាប គូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។ គូរបានសម្រាប់បុណ្យជំរំ12 «នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយជូនអុលឡោះតាអាឡាក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ 13 ចូរយកគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះ ចំនួនដប់បួន មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ 14 ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗក្នុងចំណោមគោទាំងដប់បី ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោលនីមួយៗក្នុងចំណោមចៀមឈ្មោលទាំងពីរ 15 និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។ 16 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ 17 នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 18 មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 19 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ 20 នៅថ្ងៃទីបី ត្រូវយកគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 21 មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 22 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ 23 នៅថ្ងៃទីបួន ត្រូវយកគោស្ទាវឈ្មោលដប់ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះ ចំនួនដប់បួន 24 មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 25 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាបថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ 26 នៅថ្ងៃទីប្រាំ ត្រូវយកគោស្ទាវឈ្មោលប្រាំបួន ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 27 មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀមដូចបានបង្គាប់ទុក។ 28 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវជូនជាមួយ។ 29 នៅថ្ងៃទីប្រាំមួយ ត្រូវយកគោស្ទាវឈ្មោលប្រាំបី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 30 មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 31 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ 32 នៅថ្ងៃទីប្រាំពីរ ត្រូវយកគោស្ទាវឈ្មោលប្រាំពីរចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន 33 មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 34 ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយ។ 35 នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 36 ត្រូវយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ 37 ត្រូវជូនជាមួយជំនូនម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀមដូចបានបង្គាប់ទុក។ 38 ត្រូវធ្វើពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ 39 នេះជាជំនូន ដែលអ្នករាល់គ្នាត្រូវជូនអុលឡោះតាអាឡា ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើគូរបានដុត ជំនូនម្សៅ និងស្រា ព្រមទាំងគូរបានមេត្រីភាព សម្រាប់លាបំណន់ ឬជំនូនស្ម័គ្រចិត្ត»។ 40 ម៉ូសាថ្លែងប្រាប់ជនជាតិ អ៊ីស្រអែល នូវពាក្យទាំងប៉ុន្មានដែលអុលឡោះតាអាឡា បានបង្គាប់មកគាត់។ |
© 2014 United Bible Societies, UK.
United Bible Societies