ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 87 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 87

ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង
ទំនុកតម្កើង របស់​កូន​ចៅ​លោក​កូរេ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។

1 ព្រះ‌អម្ចាស់​បាន​សង់​ក្រុង យេរូ‌សាឡឹម​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ។

2 ព្រះ‌អម្ចាស់​ស្រឡាញ់​បុរី​ស៊ីយ៉ូន ជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់ នៅ​លើ​ទឹក​ដី​លោក​យ៉ាកុប។

3 ឱ​ក្រុង​របស់​ព្រះ‌ជាម្ចាស់​អើយ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​អ្នក ដោយ​ពោល​ថា: - សម្រាក

4 “ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ី‌ឡូន ខ្លះ​ទៀត​នៅ​ស្រុក​ភីលីស្ទីន ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូ‌ពី”

5 ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ គេ​ពោល​ថា “យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ មក​ពី​ក្រុង​ស៊ីយ៉ូន!” ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។

6 ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ត្រ​នានា​ចុះ​ក្នុង​បញ្ជី ហើយ​សរសេរ​ថា ក្រុង​ស៊ីយ៉ូន​ជា​ស្រុក​កំណើត របស់​ពួក​គេ​ទាំង​អស់​គ្នា។

7 ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា “ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies