ព្រះសូរសៀងរបស់ព្រះអម្ចាស់ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ពពួកទេវតារបស់ព្រះជាម្ចាស់អើយ ចូរនាំគ្នាតម្កើងព្រះអម្ចាស់ ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។ 2 ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធ របស់ព្រះអង្គ! ។ 3 ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងនៅពីលើផ្ទៃទឹក ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។ 4 ព្រះសូរសៀង របស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយឫទ្ធានុភាព ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង 5 ព្រះសូរសៀងរបស់ព្រះអម្ចាស់ ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ ព្រះអម្ចាស់បំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។ 6 ព្រះអង្គធ្វើឲ្យដើមឈើទាំងនោះលោត ដូចកូនគោលោត ព្រះអង្គធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន លោត ដូចកូនក្របីលោត។ 7 ព្រះសូរសៀងរបស់ព្រះអម្ចាស់ បានធ្វើឲ្យមានរន្ទះលេចចេញមក។ 8 ព្រះសូរសៀងរបស់ព្រះអម្ចាស់ បានធ្វើឲ្យកក្រើកវាលរហោស្ថាន ព្រះអម្ចាស់ធ្វើឲ្យរញ្ជួយ វាលរហោស្ថានកាដេស។ 9 ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនសត្វក្ដាន់ញីឲ្យកើតកូន និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង ក្នុងព្រះវិហារថា «សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។ 10 ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ធំ ព្រះអម្ចាស់គ្រងរាជ្យរហូតតទៅ 11 ព្រះអម្ចាស់ប្រទានឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអម្ចាស់ប្រទានពរឲ្យប្រជារាស្ត្រ របស់ព្រះអង្គមានសន្តិភាព។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies