ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គបទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ឱព្រះអម្ចាស់ដែលគង់នៅ ស្ថានបរមសុខអើយ ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។ 2 យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី របស់ខ្លួនយ៉ាងនោះដែរ។ 3 ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រណីសន្ដោសយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។ 4 យើងខ្ញុំពុំអាចទ្រាំទ្រ នឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់ បានទៀតឡើយ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies