Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 123:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រ នឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់ បាន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រលឹង​របស់យើងខ្ញុំ​បាន​ឆ្អែត​យ៉ាងខ្លាំង នឹង​ការចំអកឡកឡឺយ​របស់​មនុស្ស​ឥតកង្វល់ និង​ការមើលងាយ​របស់​មនុស្សមានអំនួត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រលឹង​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់​នឹង​ការ​ចំអក របស់​មនុស្ស​ដែល​មិន​ចេះខ្វល់ និង​ការ​មើល‌ងាយ​របស់​មនុស្ស អំនួត​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រលឹង​នៃ​យើង​ខ្ញុំ​ឆ្អែត​ចំពោះ​សេចក្ដី​ចំអក របស់​មនុស្ស​ដែល​នៅ​ដោយ​ឥត​កង្វល់ នឹង​សេចក្ដី​មើល‌ងាយ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រ នឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់ បាន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 123:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សាន់បា‌ឡាត់​ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម លោក​ថូប៊ី‌យ៉ា​ជា​មន្ត្រី​សាសន៍​អាំម៉ូន និង​កេសែម​ជា​ជន‌ជាតិ​អារ៉ាប់ បាន​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​សើច​ចំអក និង​មើល‌ងាយ​ពួក​យើង ដោយ​ពោល​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ​ឬ?»។


អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ដោយ​សុខ‌សាន្ត តែងតែ​មើល‌ងាយ​មនុស្ស​វេទនា ហើយ​ពួក​គេ​គិត​ថា អ្នក​ដែល​ភ្លាត់​ជើង​ដួល ត្រូវ​តែ​វេទនា​ដូច្នេះ។


ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូច អស់​លោក​បាន​ដែរ គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ ខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោក ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។


មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ឡើយ។


ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញ័រ​រន្ធត់ ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ! ចូរ​យក​សម្លៀក‌បំពាក់​ចេញ រួច​ពាក់​អាវ​កាន់​ទុក្ខ​វិញ!


ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើង ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!


តាំង​ពី​ក្មេង​រៀង​មក ម៉ូអាប់​ពុំ​ដែល​មាន​កង្វល់ អ្វី​ទាល់​តែ​សោះ គេ​សម្រាក​យ៉ាង​ស្រួល ឥត​ដែល​មាន​នរណា ដឹក​យក​ទៅ​ជា​ឈ្លើយ​សឹក​ឡើយ។ គេ​ប្រៀប​ដូច​ជា​ស្រា​ដែល​គ្មាន​នរណា​ផ្ទេរ​ទៅ ដប​ផ្សេង​ទេ តែ​ស្ថិត​នៅ​ក្នុង​ដប​ដដែល ហើយ​រក្សា​រស‌ជាតិ​ដើម ឥត​ដូរ​សោះ។


ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​ឲ្យ​អ៊ីស្រា‌អែល អ្នក​ងក់​ក្បាល​ឡក‌ឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។


យើង​បាន​ឮ​គេ​និយាយ​ថា ម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់ គេ​វាយ‌ឫក ព្រហើន ប្រកាន់​ខ្លួន និង​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ខ្លាំង​ណាស់»។


អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់ នៅ​ក្រុង​ស៊ីយ៉ូន និង​អស់​អ្នក​ដែល​រស់​យ៉ាង​សុខ​ស្រួល នៅ​លើ​ភ្នំ​សា‌ម៉ារី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​រាល់​គ្នា​ជា​ប្រមុខ​នៃ​ប្រជា‌ជាតិ​ដ៏​សំខាន់ ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ពូជ‌ពង្ស​អ៊ីស្រា‌អែល​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​បង្អែក។


អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​នោះ​ឡើយ។


កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។


កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក​បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ!»។


ពេល​គេ​និយាយ​មួល​បង្កាច់​យើង យើង​និយាយ​ទៅ​គេ​វិញ​ដោយ​រាក់‌ទាក់។ មក​ទល់​ពេល​នេះ យើង​ប្រៀប​បី​ដូច​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។


ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើល‌ងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម