ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 61 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 61


ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។

1 ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សេចក្ដី​អំពាវ‌នាវ របស់​ទូលបង្គំ សូម​ទ្រង់​សំកាំង​ស្តាប់​ពាក្យ​ទូលបង្គំ​អធិស្ឋាន​ផង

2 កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ

3 ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ

4 ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង​ពន្លា​របស់​ទ្រង់​ជានិច្ច ទូលបង្គំ​នឹង​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់។ –បង្អង់

5 ៙ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ឮ​សេចក្ដី ដែល​ទូលបង្គំ​បន់​ហើយ ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មរដក ដែល​ត្រូវ ខាង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់

6 ទ្រង់​នឹង​ចំរើន​ជីវិត​ទូលបង្គំ​ដ៏​ជា​ស្តេច​ឲ្យ​វែង អស់​ទាំង​ឆ្នាំ​នៃ​ជីវិត​ទូលបង្គំ នឹង​បាន​ដូច​ជា​អាយុ របស់​មនុស្ស​ជា​ច្រើន​ដំណ​ត​ទៅ

7 ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ចំពោះ​ព្រះ​ជា​ដរាប​ត​ទៅ ឱ​សូម​រៀប​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ឲ្យ​បាន រក្សា​ទូលបង្គំ​ផង

8 យ៉ាង​នោះ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់ ព្រះ‌នាម​ទ្រង់​ជា​ដរាប ដើម្បី​ឲ្យ​បាន​លា​បំណន់​របស់​ទូលបង្គំ​រាល់​តែ​ថ្ងៃ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia