ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 20


ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។

1 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ឆ្លើយ​ដល់ ព្រះ‌ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​របស់​យ៉ាកុប បាន​តាំង​ទ្រង់​ឡើង​នៅ​លើ​ទី​ខ្ពស់

2 ព្រម​ទាំង​ចាត់​សេចក្ដី​ជំនួយ​ពី​ទី​បរិសុទ្ធ​មក​ជួយ​ទ្រង់ ហើយ​ចំរើន​កំឡាំង​ទ្រង់​ពី​ក្រុង​ស៊ីយ៉ូន​មក

3 ទាំង​នឹក​ចាំ​ពី​បណ្តា​ដង្វាយ​របស់​ទ្រង់ ហើយ​ទទួល​យញ្ញ‌បូជា​របស់​ទ្រង់​ផង។ –បង្អង់

4 ៙ សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ‌ទ័យ ហើយ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​គំនិត​របស់​ព្រះ‌ករុណា

5 យើង​ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​ទ្រង់​មាន​ជ័យ‌ជំនះ ហើយ​នឹង​លើក​ទង់‌ជ័យ​ឡើង ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​សំរេច​តាម​អស់​ទាំង សេចក្ដី​សំណូម​របស់​ព្រះ‌ករុណា​ផង។

6 ៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ ថាព្រះ‌យេហូវ៉ា​ទ្រង់​ជួយ សង្គ្រោះ​ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​ពី​ស្ថាន‌សួគ៌​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ផ្សាយ​កំឡាំង​នៃ​ព្រះ‌ហស្ត​ស្តាំ​ដែល​តែង‌តែ​ជួយ

7 អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ

8 ឯ​អ្នក​ទាំង​នោះ គេ​ត្រូវ​ឱន ហើយ​ដួល​ចុះ តែ​យើង​ខ្ញុំ​បាន​ក្រោក​ឈរ​ត្រង់​ឡើង

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​ផង សូម​ឲ្យ​មហា‌ក្សត្រ​បាន​មាន​បន្ទូល​ឆ្លើយ ក្នុង​កាល​ដែល យើង​ខ្ញុំ​អំពាវ‌នាវ​រក​ទ្រង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia