ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 2

1 ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើមឡើង ហើយ​ជន‌ជាតិ​ទាំង​ពួង​មាន​គំនិត​ជា​ឥត​សារ​ដូច្នេះ

2 ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​ព្រះ‌អង្គ ដែល​ទ្រង់​បាន​លាប​ប្រេងឲ្យ​ដោយ​ពាក្យ​ថា

3 ចូរ​យើង​ផ្តាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ

4 ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​សើច ព្រះ‌អម្ចាស់​ទ្រង់​នឹង​ចំអក​ឲ្យ​គេ

5 រួច​ទ្រង់​នឹង​មាន​បន្ទូល​ដល់​គេ​ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ ព្រម​ទាំង​បំភ័យ​គេ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ផង ថា

6 អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។

7 ៙ អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន បន្ទូល​នឹង​អញ​ថា ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ

8 ចូរ​សូម​ពី​អញ នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង‌ឡាយ​ដល់​ឯង ទុក​ជា​មរដក ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ្តិ៍អាករ​របស់​ឯង

9 ឯង​នឹង​បំបាក់​បំបែក​គេ ដោយ​ដំបង​ដែក ព្រម​ទាំង​បោក​កំទេច​គេ​ទៅ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន

10 ៙ ដូច្នេះ ឱ​ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះ ឱ​ពួក​អស់​ទាំង​ចៅ‌ក្រម​នៅ​ផែនដី​អើយ ចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ

11 ចូរ​គោរព​ដល់​ព្រះ‌យេហូវ៉ា ដោយ​កោត‌ខ្លាច ហើយ​មាន​សេចក្ដី​អំណរ ដោយ​ញ័រ​រន្ធត់

12 ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia