ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 126 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 126


ទំនុក​ច្រៀង​តាម​ថ្នាក់។

1 កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក ឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់‌សប្តិ​ទេ

2 គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយ ហើយ​អណ្តាត​ក៏​ពេញ​ដោយ​បទ​ចំរៀង នោះ​នៅ​គ្រប់​ទាំង​សាសន៍​មាន​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​ពួក​នោះ​ពិត

3 ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​យើង​មែន ហើយ​ក៏​អរ​ណាស់​ដែរ

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង

5 អស់​អ្នក​ដែល​សាប‌ព្រោះ ដោយ​ស្រក់​ទឹក​ភ្នែក នោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ

6 ឯ​អ្នក​ដែល​កណ្តៀត​ពូជ សំរាប់​សាប‌ព្រោះ ចេញ​ទៅ​ទាំង​យំ នោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរ ព្រម​ទាំង​យក​កណ្តាប់​មក​ផង។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia