ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ ខាងពួកយើង នោះគួរឲ្យអ៊ីស្រាអែលនិយាយឥឡូវថា 2 បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួកយើងទេ ក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង 3 នោះប្រាកដជាគេបានលេបយើងទាំងរស់ហើយ គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ បានក្តៅឡើងទាស់នឹងពួកយើង 4 យ៉ាងនោះ ប្រាកដជាទឹកជំនន់បានលិចយើង គឺទឹកជ្រោះបានហូរមកគ្របលើព្រលឹងយើងហើយ 5 អើ ទឹកវល់ច្របល់បានហូរមកគ្របលើព្រលឹងយើង 6 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់មិនបានប្រគល់ពួកយើង ឲ្យជារំពាដល់ធ្មេញគេ 7 ព្រលឹងយើងបានរួច ដូចជាសត្វស្លាបដែលហើរ រួចពីអន្ទាក់របស់នាយព្រាន អន្ទាក់គេបានដាច់ ហើយយើងបានរួចចេញ 8 ឯសេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់ ព្រះនាមព្រះយេហូវ៉ា ដែលទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia