ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ៨។ 1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ 2 គ្រប់គ្នាពោលតែសេចក្ដីភូតភរ ដល់អ្នកជិតខាងខ្លួន គេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២ 3 ព្រះយេហូវ៉ាទ្រង់នឹងកាត់អស់ទាំងបបូរមាត់បញ្ចើចចេញ ព្រមទាំងអណ្តាត ដែលពោលពាក្យធំនោះផង 4 ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង 5 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ 6 ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង 7 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងថែរក្សាអ្នកទាំងនោះ ទ្រង់នឹងជួយទំនុកបំរុងគេ ចាប់តាំងពីដំណនេះជារៀងរាបតទៅ 8 កាលណាមនុស្សលើកដំកើងសេចក្ដីលាមកអាក្រក់ឡើង នោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia