ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 29 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 29

ឫទ្ធានុភាពរបស់ព្រះ
បទតម្កើង​របស់​ដាវីឌ​។

1 កូន​ទាំងឡាយ​របស់​ព្រះ​អើយ ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ចូរ​ថ្វាយ​សិរីរុងរឿង និង​ឫទ្ធានុភាព​ដល់​ព្រះយេហូវ៉ា​!

2 ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នូវ​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ ចូរ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​ក្នុង​ភាពរុងរឿង​នៃ​ភាពវិសុទ្ធ​។

3 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​នៅលើ​ទឹក ព្រះ​នៃ​សិរីរុងរឿង​បញ្ចេញផ្គរលាន់ ព្រះយេហូវ៉ា​គង់​នៅលើ​ទឹក​ដ៏ច្រើន​។

4 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​ឫទ្ធិអំណាច ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​អានុភាព

5 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​បំបាក់​ដើមស៊ីដា ព្រះយេហូវ៉ា​បំបាក់​ដើមស៊ីដា​នៅ​លីបង់​។

6 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លីបង់​លោតកញ្ឆេង​ដូច​កូនគោ ក៏​ធ្វើឲ្យ​ស៊ីរាន​លោតកញ្ឆេង​ដូច​កូន​គោព្រៃ​។

7 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដាប់ឲ្យចេញ​ជា​អណ្ដាតភ្លើង

8 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ទីរហោស្ថាន​រញ្ជួយ ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​កាដេស​រញ្ជួយ​។

9 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ក្ដាន់ញី​កើតកូន ហើយ​ធ្វើឲ្យ​ព្រៃ​អស់រលីង​។ នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ អ្វីៗ​ទាំងអស់​ស្រែកឡើងថា​៖ “សិរីរុងរឿង​!”។

10 ព្រះយេហូវ៉ា​គង់​លើ​ទឹកជំនន់ ព្រះយេហូវ៉ា​គង់លើបល្ល័ង្ក​ជា​ស្ដេច ជារៀងរហូត​។

11 ព្រះយេហូវ៉ា​ប្រទាន​កម្លាំង​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះយេហូវ៉ា​ប្រទានពរ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ជា​សេចក្ដីសុខសាន្ត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative