ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 15 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 15

អ្នកដែលរស់នៅលើភ្នំរបស់ព្រះ
បទតម្កើង​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ តើ​នរណា​នឹង​ស្នាក់នៅ​ក្នុង​ព្រះពន្លា​របស់ព្រះអង្គ​? តើ​នរណា​នឹង​រស់នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​?

2 គឺ​អ្នកដែល​ដើរ​ដោយ​ទៀងត្រង់ ប្រព្រឹត្ត​សេចក្ដីសុចរិត ហើយ​និយាយ​សេចក្ដីពិត​ក្នុងចិត្ត​របស់ខ្លួន

3 មិន​មួលបង្កាច់​ដោយ​អណ្ដាត មិន​ប្រព្រឹត្ត​ការអាក្រក់​ដល់​អ្នកជិតខាង ហើយក៏​មិន​លើកយក​ការត្មះតិះដៀល​ទាស់នឹង​មិត្តភក្ដិ​របស់ខ្លួន​ដែរ​។

4 ក្នុង​ភ្នែក​របស់អ្នកនោះ គាត់​មើលងាយ​មនុស្សដែល​ត្រូវ​ព្រះ​បោះបង់ចោល ប៉ុន្តែ​ឲ្យតម្លៃ​មនុស្សដែល​កោតខ្លាច​ព្រះយេហូវ៉ា​វិញ​; បើ​បាន​ស្បថ​អ្វីមួយ ក៏​គាត់​មិន​ប្រែប្រួល​ដែរ ទោះបីជា​ត្រូវ​រងទុក្ខ​ក៏ដោយ​។

5 គាត់​មិន​ឲ្យ​គេ​ខ្ចី​លុយ​ដើម្បី​យក​ការប្រាក់​ឡើយ ក៏​មិន​យក​សំណូក​ទាស់នឹង​មនុស្ស​ឥតទោស​ដែរ​។ អ្នកដែល​ប្រព្រឹត្ត​សេចក្ដីទាំងនេះ​ហើយ ដែល​មិន​រង្គើ​ជារៀងរហូត​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative