ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 128 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 128

ព្រះពរសម្រាប់អ្នកដែលកោតខ្លាចព្រះ
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 មានពរ​ហើយ អស់អ្នក​ដែល​កោតខ្លាច​ព្រះយេហូវ៉ា គឺ​អ្នកដែល​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​!

2 អ្នក​ប្រាកដជា​បាន​ហូប​ផល​ពី​ដៃ​របស់អ្នក​; អ្នក​នឹង​មានពរ ហើយ​សេចក្ដី​ល្អ​នឹងមាន​ដល់​អ្នក​!

3 ប្រពន្ធ​របស់អ្នក​នឹងបាន​ដូចជា​ដើមទំពាំងបាយជូរ​ដ៏​សម្បូរផលផ្លែ នៅក្នុង​ផ្ទះ​របស់អ្នក​; កូន​ៗ​របស់អ្នក​នឹងបាន​ដូចជា​កូនអូលីវ​នៅ​ជុំវិញ​តុ​របស់អ្នក​។

4 មើល៍! មនុស្ស​ដែល​កោតខ្លាច​ព្រះយេហូវ៉ា នឹង​មានពរ​បែបនេះ​ឯង​!

5 សូមឲ្យ​ព្រះយេហូវ៉ា​ប្រទានពរ​អ្នក​ពី​ស៊ីយ៉ូន​! សូមឲ្យ​អ្នក​បាន​ឃើញ​សេចក្ដីល្អ​របស់​យេរូសាឡិម ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​!

6 សូមឲ្យ​អ្នក​បាន​ឃើញ​កូន​របស់​កូន​ៗ​អ្នក​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative