ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 122 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 122

សេចក្ដីអធិស្ឋានសម្រាប់យេរូសាឡិម
បទតម្កើង ​របស់​ដាវីឌ ជា​ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 ខ្ញុំ​បាន​អរសប្បាយ​ដែល​គេ​និយាយ​នឹង​ខ្ញុំ​ថា​៖ “យើង​នាំគ្នា​ទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​!”។

2 យេរូសាឡិម​អើយ ជើង​របស់យើង​បាន​ឈរ​ខាងក្នុង​ទ្វារក្រុង​របស់នាង​ហើយ​!

3 យេរូសាឡិម​ត្រូវបាន​សង់ឡើង​ឲ្យបានជា​ទីក្រុង​ដែល​ជាប់គ្នាយ៉ាងរឹងមាំ

4 ដែល​កុលសម្ព័ន្ធ​ទាំងឡាយ គឺ​កុលសម្ព័ន្ធ​របស់​ព្រះយេហូវ៉ា​បាន​ឡើងទៅ​ទីនោះ ស្របតាម​សេចក្ដីបន្ទាល់​ដល់​អ៊ីស្រាអែល ដើម្បី​អរព្រះគុណ​ដល់​ព្រះនាម​របស់​ព្រះយេហូវ៉ា​។

5 ដ្បិត​នៅ​ទីនោះ មាន​បល្ល័ង្ក​នៃ​សេចក្ដីយុត្តិធម៌​ត្រូវបាន​តាំងឡើង ជា​បល្ល័ង្ក​នៃ​រាជវង្ស​ដាវីឌ​។

6 ចូរ​អធិស្ឋាន​សុំ​សេចក្ដីសុខសាន្ត​សម្រាប់​យេរូសាឡិម​ថា​៖ “សូមឲ្យ​អ្នកដែល​ស្រឡាញ់​នាង មានសេចក្ដីសុខ​!

7 សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ខាងក្នុង​កំពែង​របស់នាង​! សូមឲ្យ​មាន​សេចក្ដីសុខស្រួល​នៅក្នុង​បន្ទាយ​របស់នាង​!”។

8 ដោយយល់ដល់​ពួក​បងប្អូន និង​ពួក​មិត្តសម្លាញ់​របស់ខ្ញុំ ខ្ញុំ​នឹង​ពោលថា​៖ “សូម​ឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ខាងក្នុង​នាង”។

9 ដោយយល់ដល់​ដំណាក់​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ខ្ញុំ​នឹង​ស្វែងរក​សេចក្ដី​ល្អ​ឲ្យ​នាង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative