ព្រះអម្ចាស់ជាអ្នកថែរក្សាយើងចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ខ្ញុំងើបភ្នែកឡើងទៅភ្នំនានា តើជំនួយរបស់ខ្ញុំមកពីណា? 2 ជំនួយរបស់ខ្ញុំមកពីព្រះយេហូវ៉ាព្រះសូនបង្កើតនៃផ្ទៃមេឃ និងផែនដី។ 3 ព្រះអង្គនឹងមិនឲ្យជើងរបស់អ្នករអិលឡើយ ព្រះអង្គដែលថែរក្សាអ្នកនឹងមិនផ្ទំរលីវឡើយ។ 4 មើល៍! ព្រះអង្គដែលថែរក្សាអ៊ីស្រាអែលនឹងមិនផ្ទំរលីវ ហើយក៏មិនផ្ទំលក់ដែរ។ 5 ព្រះយេហូវ៉ាជាអ្នកថែរក្សាអ្នក ព្រះយេហូវ៉ាជាម្លប់របស់អ្នកនៅខាងស្ដាំអ្នក។ 6 នៅពេលថ្ងៃ ព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះចន្ទក៏មិនធ្វើទុក្ខអ្នកដែរ។ 7 ព្រះយេហូវ៉ានឹងរក្សាអ្នកពីគ្រប់ទាំងមហន្តរាយ ព្រះអង្គនឹងរក្សាព្រលឹងរបស់អ្នក។ 8 ព្រះយេហូវ៉ានឹងរក្សាដំណើរចេញទៅរបស់អ្នក និងដំណើរមកវិញរបស់អ្នក ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច៕ |