សុំព្រះឲ្យរំដោះពីមនុស្សនៃល្បិចកលចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកខ្ញុំ។ 2 ព្រះយេហូវ៉ាអើយ សូមរំដោះព្រលឹងរបស់ទូលបង្គំពីបបូរមាត់ភូតភរ និងពីអណ្ដាតនៃល្បិចកលផង! 3 អណ្ដាតនៃល្បិចកលអើយ តើព្រះអង្គនឹងឲ្យអ្វីដល់ឯង? តើព្រះអង្គនឹងបន្ថែមអ្វីដល់ឯង? 4 គឺឲ្យព្រួញដ៏មុតរបស់មនុស្សខ្លាំងពូកែ ជាមួយរងើកភ្លើងដើមស្រល់ជូនីភើ។ 5 វេទនាដល់ខ្ញុំ ដែលខ្ញុំស្នាក់នៅមែសេក ដែលខ្ញុំរស់នៅកណ្ដាលចំណោមរោងរបស់កេដារ! 6 យូរពេកហើយ ដែលព្រលឹងរបស់ខ្ញុំបានរស់នៅក្នុងចំណោមអ្នកដែលស្អប់សន្តិភាព! 7 ខ្ញុំចង់បានសន្តិភាព ប៉ុន្តែនៅពេលខ្ញុំនិយាយ ពួកគេចង់បានសង្គ្រាមវិញ៕ |