ទំនុកតម្កើង 117 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល ទំនុកតម្កើង 117ប្រជាជាតិទាំងអស់ត្រូវសរសើរតម្កើងព្រះ1 សាសន៍ដទៃទាំងអស់អើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ជាតិសាសន៍ទាំងអស់អើយ ចូរសរសើរព្រះអង្គ! 2 ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះយើងធំធេងណាស់ រីឯសេចក្ដីពិតត្រង់របស់ព្រះយេហូវ៉ានៅអស់កល្បជានិច្ច! ហាលេលូយ៉ា!៕ |