ចម្រៀងនៃការចាកចេញពីអេហ្ស៊ីប1 កាលអ៊ីស្រាអែលចេញពីអេហ្ស៊ីប គឺកាលវង្សត្រកូលយ៉ាកុបចេញពីប្រជាជនដែលនិយាយភាសាបរទេស 2 យូដាបានក្លាយជាទីវិសុទ្ធរបស់ព្រះអង្គ អ៊ីស្រាអែលបានក្លាយជាអាណាចក្ររបស់ព្រះអង្គ។ 3 សមុទ្របានឃើញ ក៏រត់គេច ទន្លេយ័រដាន់ក៏ហូរត្រឡប់ទៅក្រោយវិញ។ 4 ភ្នំនានាបានលោតកញ្ឆេងដូចជាចៀមឈ្មោល ហើយទីទួលទាំងឡាយក៏លោតកញ្ឆេងដូចជាកូនចៀម។ 5 សមុទ្រអើយ ម្ដេចក៏អ្នករត់គេចដូច្នេះ? ទន្លេយ័រដាន់អើយ ម្ដេចក៏អ្នកហូរត្រឡប់ទៅក្រោយវិញដូច្នេះ? 6 ភ្នំនានាអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាចៀមឈ្មោលដូច្នេះ? ទីទួលទាំងឡាយអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាកូនចៀមដូច្នេះ? 7 ផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ ចូរញ័ររន្ធត់នៅចំពោះព្រះរបស់យ៉ាកុប! 8 ព្រះអង្គទ្រង់ធ្វើឲ្យថ្មដាទៅជាស្រះទឹក ក៏ធ្វើឲ្យថ្មដែកកេះទៅជាប្រភពទឹក៕ |