ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅពួកគេថា៖ «ចូរពួកលោកពិចារណាមើលចុះ តើជាការត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់ដែរឬទេ ដែលឲ្យយើងស្ដាប់តាមពួកលោកជាជាងស្ដាប់តាមព្រះជាម្ចាស់នោះ
១ ពេត្រុស 3:6 - Khmer Christian Bible ដូចជាសារ៉ាបានស្ដាប់បង្គាប់លោកអ័ប្រាហាំ ព្រមទាំងហៅគាត់ថា លោកម្ចាស់ ទៀតផង។ អ្នករាល់គ្នាបានត្រលប់ជាកូនរបស់សារ៉ា បើអ្នករាល់គ្នាប្រព្រឹត្ដល្អ ដោយឥតភ័យខ្លាចចំពោះការបំភ័យណាមួយនោះ។ ព្រះគម្ពីរខ្មែរសាកល ដូចសារ៉ាដែលស្ដាប់បង្គាប់អ័ប្រាហាំ ទាំងហៅលោកថាលោកម្ចាស់ទៀតផង។ ប្រសិនបើអ្នករាល់គ្នាធ្វើល្អដោយមិនភ័យខ្លាចចំពោះសេចក្ដីគំរាមកំហែងណាមួយ នោះអ្នករាល់គ្នាបានជាកូនរបស់សារ៉ាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាលោកស្រីសារ៉ា ដែលបានស្តាប់បង្គាប់លោកអ័ប្រាហាំ ហើយហៅលោកថា លោកម្ចាស់ផង។ អ្នករាល់គ្នាបានត្រឡប់ជាពូជពង្សរបស់លោក ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ហើយមិនត្រូវភ័យខ្លាចអ្វីមួយដែលបំភ័យអ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ ទាំងហៅលោកថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្តអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជានាងសារ៉ាបានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជាម្ចាស់ផង ឯអ្នករាល់គ្នា ក៏បានត្រឡប់ជាពូជនាងនោះ ដោយបានប្រព្រឹត្តល្អ ឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ អាល់គីតាប ដូចជាសាទីសារ៉ា ដែលបានស្ដាប់បង្គាប់អ៊ីព្រហ៊ីម ទាំងហៅគាត់ថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្ដអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។ |
ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅពួកគេថា៖ «ចូរពួកលោកពិចារណាមើលចុះ តើជាការត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់ដែរឬទេ ដែលឲ្យយើងស្ដាប់តាមពួកលោកជាជាងស្ដាប់តាមព្រះជាម្ចាស់នោះ